សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។
ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តកំណត់កាលបរិច្ឆេទបន្តបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៍បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរទៀត ដែលស្នើឡើងដោយរាជរដ្ឋាភិបាល គឺសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអាត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រគល់ជូនគណៈកម្មាជំនាញរដ្ឋសភាពិនិត្យ សិក្សា ផងដែរ៕