ខណៈពេលវេលានៃការជ្រើសរើស Miss Grand Cambodia 2023 កាន់តែកៀកចូលមកដល់ កាន់តែធ្វើឱ្យ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី ដែលជាម្ចាស់មកុដ Miss Grand ឆ្នាំ ២០២២ កាន់តែរន្ធត់ចិត្ត និងមានអារម្មណ៍ភ័យៗ នៅពេលដែលត្រូវផ្ទេរមកុដឱ្យអ្នកថ្មីវិញ ។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌី កាន់តែលេចធ្លោខ្លាំងក្នងវិស័យបវរកញ្ញា បន្ទាប់ពីជាប់ជាបវរកញ្ញាលំដាប់ទី ៥ ពីកម្មវិធី Miss Grand International ។ ពេលនេះទីផ្សារការងារនាងកាន់តែខ្លាំងក្លាឡើង ជាពិសេសសម្រស់នាងកាន់តែស្រស់ស្អាតជាងមុនទ្វេរដង ជាក់ស្តែងរាល់ពេលទៅចូលរួមកម្មវិធំៗម្តងៗ នាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត សិចស៊ី ទាក់ទាញ់អារម្មណ៍ទស្សនិកជនខ្លាំង ។
ជួបជាមួយ ពេជ្រ វត្តីសារ៉ាវឌី នៅក្នុងថ្ងៃបំពាក់ឆៀងដល់បេក្ខភាព Miss Grand Cambodia 2023 ទាំង ២៥ រូបកាលពីពេលថ្មីៗនេះ យើងចាប់អារម្មណ៍ឃើញថា ពេជ្រ វត្តីសារ៉ាវឌី កាន់តែស្រស់ស្អាត និង សិចស៊ី មិនចាញ់តារាបរទេសឡើយ នាថ្ងៃនោះនាងបាននិយាយថា នាងមានអារម្មណ៍សប្បាយចិត្តណាស់នៅពេលឃើញប្អូនៗជំនាន់ក្រោយមានសមត្ថភាពខ្ពស់ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតគ្រប់គ្នាបែបនេះ ។
ពេជ្រ វត្តីសារ៉ាវឌី បានបន្ថែមទៀតថា ពេលប្រកួតនៅលើឆាកជាតិ និង អន្តរជាតិ មិនដែលមានអារម្មណ៍ភ័យសោះ តែកៀកថ្ងៃផ្ទេរមកុដ បែរជាមានអារម្មណ៍ភ័យទៅវិញ នាងខ្លួនឯងក៏មិនយល់ពីអារម្មណ៍មួយនេះដែរ ។ ជាមួយនិងការបង្ហាញពីអារម្មណ៍ភ័យខ្លាចបែបនេះ ស្រាប់តែមានសិល្បករជាច្រើននិយាយថា ពេជ្រ វត្តសារ៉ាវឌី ភ័យបែបនេះដោយសារនាងខ្លាចបាត់បង់ប្រជាប្រិយភាព នៅពេលដែលបាត់មកុដ ។
ទោះបីជាយ៉ាងនេះក្តី ពេជ្រ វត្តីសារ៉ាវឌី នៅតែមានទីផ្សារខ្ពស់ ថ្មីៗនេះនាងទទួលថតរឿងថ្មីជាច្រើន ដែលសឹងតែជាភាពយន្តខ្នាតធំរួមជាតារាបរទេស ហើយឆាប់ៗខាងមុខនាងនឹងចូលរួមសម្តែងជាតារា ថៃផងដែរ បន្ទាប់ពីមានទំនាក់ទំនងល្អជាមួយអ្នករៀបចំកម្មវិធីនៅប្រទេស ថៃ ៕