គ្រាន់តែបើកឆាកបង្ហាញមុខបេក្ខភាព Miss Grand Cambodia 2023 ទាំង២៥រូបជាផ្លូវការរួមទាំងផ្តល់ឆៀងសម្រាប់បេក្ខភាពទាំងអស់ បានធ្វើឱ្យកក្រើកអស់វិស័យបវរកញ្ញា។ ភាពកក្រើកនោះ គឺដោយសារម្ចាស់កម្មវិធីបានរៀបចំកម្មវិធីប្លែក និងគួរឱ្យចាប់អារម្មណ៍មិនធ្លាប់មានពីមុនមក ជាពិសេសគឺបេក្ខភាពទាំងអស់ត្រូវតុបតែងខ្លួន ស្លៀកពាក់ ជាមួយនឹងឈុតសម្លៀកបំពាក់ច្នៃចេញពី ហូល គោមអក្សរខ្មែរពិតៗ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញបំផុត ។
បេក្ខភាព Miss Grand Cambodia 2023 ទាំង២៥រូបដែលបានបង្ហាញមុខជាលើកដំបូងរួមជាមួយការទទួលឆៀងកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ម្នាក់ៗពិតជាស្រស់ស្អាតខ្លាំង ជាមួយនិងការគ្រងឈុតច្នៃពី ហូល ខ្មែរ ដោយពួកគេបានបង្ហាញនួវទឹកមុខរីករាយ និងការពេញចិត្តជាខ្លាំង ។
កញ្ញា ឌួង ហ្សូរីដា គឺជាអ្នកឧបត្ថមធំសម្រាប់បេក្ខនារីទាំង ២៥ រូបក្នុងការបង្ហាញមុខជាលើកដំបូងជាមួយនិងឈុត ហូលគោម ខ្មែរ យ៉ាងស្រស់ស្អាតនេះ ។ កញ្ញា ឌួង ហ្សូរីដា បានឱ្យដឹងថា មូលហេតុដែលនាងសម្រេចចិត្តចូលរួមសហការជាមួយកម្មវិធី Miss Grand Cambodia 2023 ក្នុងការបង្ហាញមុខបេក្ខភាពទាំង ២៥ រូប ជាមួយនិងការបង្ហាញឈុតប្រពៃណី ហូល គោមខ្មែរនេះ គឺដោយសារនាងចង់លើកស្ទួយ ហូលគោមខ្មែរ ឱ្យមានតម្លៃ និងមានទីផ្សារឡើងវិញ បន្ទាប់ពីវិប្បត្តិកូវីដ ១៩ ។ អ្នកនាងសង្ឃឹមថា ហូល ខ្មែរ នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជនទាំងក្នុងនិងក្រៅប្រទេស ។
គួរបញ្ជាក់ថា នេះជាលើកដំបូង ហើយសម្រាប់វិស័យបវរកញ្ញាដែលហ៊ានចំណាយធំ ឱ្យបេក្ខភាពទាំងអស់ ស្លៀកសម្លៀកបំពាក់ច្នៃពី ហូល គោមខ្មែរ យ៉ាងស្រស់ស្អាតជាលក្ខណៈទ្រង់ទ្រាយធំ បង្ហាញនៅលើឆាកដ៏ធំបែបនេះ ។ ជាក់ស្តែងបេក្ខភាពទាំង ២៥រូបបានគ្រងឈុតសម្លៀកបំពាក់បុរាណ ច្នៃពី ហូល គោមខ្មែរ ដែលមានពណ៌ខុសៗគ្នា ដែលរូបភាពទាំងនេះកំពុងល្បីល្បាញ ទាក់ទាញអារម្មណ៍មហាជនទាំងក្នុងនិងក្រៅប្រទេស ។
សម្រស់ និង សមត្ថភាពបេក្ខភាព Miss Grand Cambodia 2023 ទាំង ២៥រូបក្នុងឆ្នាំនេះពិតស្រស់ស្អាតខ្លាំងខុសប្លែកពីឆ្នាំមុនៗ ចាំមើលថា តើបេក្ខភាពរូបណាអាចដណ្តើមមកុដ Miss Grand Cambodia 2023 បាន ?