បេក្ខភាពជួរមុខនាយករដ្ឋមន្ត្រីថៃ ភីថា លីមចារើនរ៉ាត់ អាចមានការគាំទ្រគ្រប់គ្រាន់ពីសម្ព័ន្ធមិត្តនយោបាយ ក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ពីការឈ្នះឆ្នោតសកល កាលពីថ្ងៃទី ១៤ ឧសភាកន្លងទៅ។
ប៉ុន្តែនៅពេលនិយាយអំពីការប្រជែងរបស់គាត់ សម្រាប់តំណែងនាយករដ្ឋមន្ត្រី វានៅតែមានឧបសគ្គមួយដែលអាចរារាំងគាត់ គឺសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់នៅក្នុងសភាជាន់ខ្ពស់ ដែលអាចកំណត់បានថា អ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពី CNA។
សូមជម្រាបដែរថា បុរសដែលមានវ័យ ៤២ឆ្នាំ និងជាមេបក្សឆ្ពោះទៅមុខ Move Forward Party មានអាសនៈសរុប ៣១៣ ដែលជាការបូកបញ្ចូលសរុបពីសម្ព័ន្ធមិត្តរួម ៨បក្ស ក្នុងសភាតំណាងរាស្រ្តដែលមានអាសនៈសរុប ៥០០។
ដើម្បីឱ្យលោក ភិថា ឈ្នះតំណែងនាយករដ្ឋមន្ត្រី លោកត្រូវការការអនុម័តពីជាងពាក់កណ្តាលនៃរដ្ឋសភាដែលមានអាសនៈចំនួន ៧៥០ ឬយ៉ាងហោចណាស់ ៣៧៦ សំឡេងក្នុងសភាតំណាងតែម្នាក់ ឬព្រឹទ្ធសភាផងដែរ។
បក្សសម្ព័ន្ធត្រូវការ ៦៣ សម្លេងបន្ថែមទៀតសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនគឺលោក ភីថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែសមាជិកព្រឹទ្ធសភាមួយចំនួន ហាក់ដូចជាមិនទាន់សម្រេចចិត្តថា តើពួកគេនឹងគាំទ្រតំណែងនាយករដ្ឋមន្ត្រីរបស់គាត់ទេ ខណៈដែលអ្នកផ្សេងទៀតបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងបោះឆ្នោតប្រឆាំងនឹងគាត់៕