លោកនេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា ៖ការពារព្រៃកោងកាងបាន មិនខ្វះមច្ឆាសមុទ្រហូបឡើយ!
អភិរក្សព្រៃកោងកាង ការពារពីគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងផ្តល់នូវជីវៈចម្រុះគ្រប់ប្រភេទ ដែលជាប្រភពចំណីអាហារយ៉ាងសំខាន់ និងជាផ្នែកមួយនៃសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច។
លោកនេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំបងប្អូនអ្នកសារព័ត៌មានទៅមើលប្រជាសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោបដែលជាតំបន់ព្រៃកោងកាងដ៏ធំប្រមូលផលគ្រំចំពុះទា អ្នកកោះកុងហៅថាខ្យងចំពុះទា ដែលជាផ្នែកមួយនៃមុខរបរនិងចំណូលរបស់ពលរដហឋជាង ១៥០ គ្រួសារក្នុងចំណោមសមាជិកទាំងអស់ជាង ៣០០ គ្រួសារ។
លោកបន្តថា មួយឆ្នាំ បងប្អូនបានប្រមូលផលគ្រំចំពុះទាចន្លោះពី ២០០០ ទៅ ៣០០០ តោន។ សូមអរគុណដល់ស្ថាប័នពាក់ព័ន្ធដែលគាំទ្រលើផ្នែកបច្ចេកទេសដល់ប្រជាសហគមន៍ដើម្បីចិញ្ចឹមគ្រំចំពុះទាប្រកបដោយគុណភាព និងទទួលផលខ្ពស់ និងគាំទ្រលើការកែច្នៃ វេចខ្ចប់។ ការអភិរក្សបានផ្តល់ផលសេដ្ឋកិច្ច ការពារព្រៃកោងកាងបាន មិនខ្វះមច្ឆាសមុទ្រហូបឡើយ! ៕