ឆ្នាំនេះតារាសម្តែង និង បង្ហាញម៉ូដ អ៊ឹង និមល មានវ័យជាង ៣០ ឆ្នាំផ្លាយហើយ នាងបានតស៊ូយ៉ាងលំបាកក្នុងវិស័យសិល្បៈ ទំរាំបានការងារមួយដែលស្ថិតស្ថេរ និងទទួលបានប្រាក់ចំណូលច្រើនគួរសមដើម្បីចិញ្ចឹមជីវិត ប៉ុន្តែទោះបីជាពេលនេះជីវិតនាងបានធូធារជាងមុនបន្តិចក្តី ពេលនិយាយដល់រឿងគ្រួសារ នាងបែរជាពោលពាក្យថាខ្លាចទៅវិញ ។
បើតាមបំណងតារាសម្តែង និង បង្ហាញម៉ួដ អ៊ឹង និមល មានបំណងរៀបការនៅពេលដែលនាងមាន វ័យ ៣០ ឆ្នាំ តែពេលនេះវ័យរបស់នាងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាងក៏មិនចង់រៀបការដែរ តើមានកត្តាអ្វីដែលធ្វើឱ្យតារាស្រីរូបនេះរារែកចិត្ត មិនចង់រៀបការដូចជាមិត្តរួមអាជីពទៅវិញ ?
អ៊ឹង និមល បានបញ្ជាក់ប្រាប់ថា នារីណាក៏ចង់រៀបការដែរ សំខាន់រកកូនកំលោះដែលត្រូវចិត្តរៀបការជាមួយមិនបាន ណាមួយឃើញមិត្តភក្តិបរាជ័យរឿងស្នេហាច្រើនពេក កាន់តែធ្វើឱ្យនាងខ្លាច និងមិនចង់រៀបការ ។
បុរសក្នុងក្តីស្រមៃដែល អ៊ឹង និមល ប្រាថ្នាយកមកធ្វើជាគូស្រករនោះ គឺជាបុរស ជនជាតិអាស៊ី មិនថា ថៃ ឬ កូរ៉េ តែនាងសុំនិយាថា ទេ ចំពោះបុរសអឺរ៉ុប ដូច្នេះហើយទើបនាងព្យាយាមគេចស្នេហ៍ប្រុស អឺរ៉ុបដែលឧស្សាហ៍តាមស្នេហ៍នាងមិនលោះថ្ងៃ ។
ពីមួយថ្ងៃទៅមួយថ្ងៃ អ៊ឹង និមល កាន់តែស្រស់ស្អាតឡើងៗ ហេតុដូច្នេះហើយទើបទីផ្សារការងាររបស់នាងបានកើនឡើងជាលំដាប់ ដោយក្នុងមួយខែៗនាងទទួលបានប្រាក់ចំណូលច្រើនគួរសមពីវិស័យនេះ រហូតធ្វើឱ្យនាងមានបំណងនឹងចេញទៅសម្ផស្សបន្ថែមទៀត ដើម្បីឱ្យកាន់តែស្រស់ស្អាត ៕