សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងទៅ គឺយើងបានអនុវត្តពិតប្រាកដក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។
“គឺមានតែពីរផ្នែកនេះទេដែលរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌក្នុងមួយឆ្នាំៗរាប់ពាន់នាក់ ឯស្ថាប័នដទៃទៀត ចូលនិវត្តន៍ម្នាក់អនុញ្ញាតឲ្យរើសម្នាក់ ជួនកាលចូលនិវត្តន៍ពីរនាក់ឲ្យរើសតែម្នាក់ទេ ប៉ុន្តែក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ត្រូវបានផ្តល់លទ្ធភាពច្រើនដើម្បីបម្រើនូវសេចក្តីត្រូវការសម្រាប់ការព្យាបាលប្រជាជនរបស់យើងរាប់ពាន់នាក់”។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា