សម្តេចតេជោ ហ៊ុន សែន ៖ កាលពីស៊ីហ្គេមលើក​ទី២០​ឆ្នាំ១៩៩៩​កម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ១០​ជាមួយ​នឹង០មេដាយ

សម្តេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅលើហ្វេសបុក នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះថា ៖ កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ។ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ខាងមេដាយមាសនិងឈរលំដាប់ទី៣ខាងមេដាយច្រើន(សូមមើលតារាងប្រៀបធៀប)។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ៖ នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួមនិងក្នុងវិស័យកីឡានិយាយដោយឡែក។

សូមបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអត្តពលិកនៃព្រះរាជាណាចក្រកម្ពុជាបានដណ្ដើមមេដាយជូនជាតិនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ នេះបានយ៉ាងច្រើន។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនេះអត្ថប្រឡឺករបស់កម្ពុជាទទួលបានមេដាយ សរុបចំនួន ២៨២ មេដៃក្នុងនោះមេដៃមាសចំនួន ៨១ មេដៃប្រាក់ចំនួន ៧៤ និងមេដៃសំរិទ្ធចំនួន ១២៧ ។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានបញ្ចប់ការប្រកួតគ្រប់ប្រភេទវិញ្ញាសាកីឡាដោយជោគជ័យ ហើយនៅក្នុងថ្ងៃពុធ ទី ១៧ ខែឧសភាឆ្នាំ ២០២៣ នេះកម្ពុជានិងប្រារព្ធកម្មវិធីបិទដ៏ធំនាពហុកីឡាដ្ឋានជាតិមរតកតេជោ ចាប់ពីវេលាម៉ោង ៤រសៀលតទៅ៕