អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា បានកំណត់រៀបចំធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹងនោះ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖
១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ០២ (ពីរ) ថ្ងៃ គឺថ្ងៃទី២២ នឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
២. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលផ្តល់សេវាកម្មម្ហូបអាហារត្រូវផ្អាកសកម្មភាពការលក់ដូរគ្រឿងស្រវឹងរយៈពេល ០២ (ពីរ) ថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដាំ ឆ្នាំ២០២៣។
៣. ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួល ខុសត្រូវខ្ពស់ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។
អាស្រ័យហេតុនេះ សូមម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសវាកម្ម ទេសចរណ៏ខាងលើ និងប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវអនុវត្តតាមសារាចរណែនាំ នេះឱ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ឋភាពខ្ពស់៕