លោក ព្រាប កុល ក្រោយពីទទួលបានការតែងតាំង ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានប្រកាសពីឆន្ទៈ បំរើរាជរដ្ឋាភិបាល ដោយខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដោយប្រើចំណេះ និងជំនាញ ដែលលោកមាន ដើម្បីបំរើជាតិមាតុភូមិ។ លោក ព្រាប កុល ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ ៖ ការសម្រេចចិត្តរបស់ខ្ញុំក្នុងការចូលរួមបម្រើជាតិ តាមរយ:រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យឆ្ពោះទៅថ្ងៃអនាគត។
ក្នុងសន្និសីទសារព័ត៌មាននោះដែរ លោក ព្រាប កុល បានប្រកាសថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះមហាក្សក្រ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានផ្តល់នូវសេចក្តីទុកចិត្ត និងផ្តល់ឱកាសឱ្យលោកបានចូលរួមបម្រើជាតិ តាមរយ:រាជរដ្ឋាភិបាលកម្ពុជា ដើម្បីខ្ញុំអាចបន្តបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលលោកមាន។
លោក ព្រាប កុល បន្តថា នាពេលកន្លងទៅ លោកបានបំពេញមុខងារនៅស្ថាប័នមិនមែន រដ្ឋាភិបាលអន្តរជាតិជាច្រើន ហើយតាមរយៈមុខងារទាំងនោះ បានផ្ដល់នូវធាតុចូល និងអនុសាសន៍ជាគន្លឹះ មួយចំនួន ដើម្បីរួមចំណែកដោយផ្ទាល់និងដោយប្រយោល ដល់កិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់រាជរដ្ឋា- ភិបាលកម្ពុជា ជាពិសេសពាក់ពន្ធ័ទៅនឹងអភិបាលកិច្ចល្អ ការគ្រប់គ្រងហិរញវត្ថុសាធារណ: កំណែទម្រង់ពន្ធដារ ការលើកកម្ពស់សុចរិតភាព តម្លាភាព និងគណនេយ្យភាពសង្គមជាដើម ដែលមានសារៈសំខាន់សម្រាប់ការ អភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាព។
លោកបញ្ជាក់បន្ថែមថា លោកកត់សម្គាល់ឃើញថា កំណែទម្រង់មួយចំនួនបានផ្ដល់ជាផ្កាផ្លែនិងផលវិជ្ជមាន គួរឲ្យកត់សម្គាល់ រឺ ឯកំណែទម្រង់មួយចំនួនទៀតមានដំណើការទៅមុខយឺតជាងការរំពឹងទុក រីឯខ្លះទៀតត្រូវការពេលវេលានិងការ បំពេញបន្ថែម។ ក្នុងនោះ លោកសង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិបន្ទាប់ នឹងពិនិត្យមើលលទ្ធ ភាពបន្តអនុវត្តកំណែទម្រង់ចាំបាច់ដែលនៅសេសសល់ទាំងនោះឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលថែម មួយកម្រិតទៀត ហើយខ្ញុំនឹងមានឱកាសចូលរួមជួយដល់កិច្ចការទាំងនោះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ខ្មែរ និងដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត។
លោកក៏បានរំលឹកដែរថា ក្រោយការសំណេះសំណាលនិងពិភាក្សាជាមួយ សម្ដេចនាយករដ្ឋមន្ត្រី អស់រយៈពេលជាងបួនម៉ោង សម្ដេចបានផ្តល់នូវសេចក្តីទុកចិត្តនិងឱកាសដល់លោក និងបានទូលថ្វាយព្រះមហាក្សត្រ ស្នើសុំតែងតាំងខ្ញុំបាទ ជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ហើយ សម្តេច បានយល់ស្របអោយខ្ញុំធ្វើកិច្ចការ តាមជំនាញឯកទេស បទពិសោធ និងទេពកោសល្យរបស់ខ្ញុំ ជាពិសេសលើផ្នែកដែលពាក់ព័ន្ធនឹង១.ការវិនិយោគ បរទេស ២.កំណែទម្រង់មួយចំនួន ដែលពាក់ព័ន្ធទៅនឹងផ្នែកស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដូចជាផ្នែក អភិបាលកិច្ចល្អនិងការចូលរួមផ្តល់មតិយោបល់ ឬធាតុចូលក្នុងការតាត់តែងគោលនយោបាយនានា ដោយធ្វើការ ផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតតាមតម្រូវការជាក់ស្ដែង៕