កញ្ញា ប៊ី សុធារី ធ្លាប់បានឆ្លងកាត់ការប្រកួតក្នុងវិស័យបវរកញ្ញារាប់មិនអស់ ហើយចុងក្រោយនេះនាងបានហោះទៅប្រកួតក្នុងកម្មវិធី Miss Charm 2023 នៅប្រទេស វៀតណាម កាលពីអំឡុងខែ កុម្ភះ កន្លងមកនេះ តែជាលទ្ធផលនាងមិនទទួលបានចំណាត់ថ្នាក់ល្អណាមួយដូចអ្វីដែលខ្លួនរំពឹងនោះទេ ។ អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងចំពោះតារាស្រីរូបនេះ គឺថាថ្មីៗនេះ ប៊ឺ សុធារី ហាក់ដូចជាធ្លាក់សម្រស់ខ្លាំង ប្រៀបដូចជាមនុស្សកំពុងមានបញ្ហាវិបត្តិផ្លូវចិត្ត ។
ប៉ុន្មានថ្ងៃនេះ ប៊ី សុធារី បានបង្ហោះសារប្លែកៗជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ រហូតមានអ្នកខ្លះនិយាយថា ប៊ឺ សុធារី មានវិបត្តិអ្វីមួយហើយ ទើបផ្លាស់ប្តូរបែបនេះ ។ ពិតប្រាកដណាស់ ប៊ឺ សុធារី មិនត្រឹមតែធ្លាក់សម្រស់ខ្លាំងប៉ុណ្ណោះទេ សូម្បីតែរូបរាងនាងក៏ស្គមជាងមុនដែរ ជាពិសេសទម្រង់មុខនាងប្រែកជាតូចឃើញតែឆ្អឹង ។
ប៊ី សុធារី មិនបានឆ្លើយតបអ្វីទៅកាន់អ្នកគាំទ្ររបស់ខ្លួននោះទេ ប៉ុន្តែបើតាមប្រភពស្និទ្ធជាមួយ ប៊ី សុធារី បានបង្ហើបប្រាប់ថា មួយរយៈពេលនេះ ប៊ី សុធារី មានអារម្មណ៍មិនសូវសប្បាយចិត្តប៉ុន្មានទេ ព្រោះនាងកំពុងជួបរឿងមិនល្អ រាល់ពេលជួបមិត្តភក្តិ នាងបានព្យាយាមធ្វើចិត្តសប្បាយៗ ប៉ុន្តែក្នុងចិត្តនាងពោរពេញដោយទុក្ខ ពេលមិត្តភក្តិសួរនាំ នាងបានត្រឹមតែនិយាយថា មានរឿងតិចតួច ។
មិនដឹងថា ប៊ី សុធារី មានវិប្បត្តិអ្វីធ្ងន់ធ្ងររហូតដល់ធ្លាក់សម្រស់ខ្លាំងបែបនេះទេ តែទោះជាយ៉ាងនេះក្តី អ្នកគាំទ្រជាច្រើនបានផ្ញើសារលើកទឹកចិត្ត និងសូមឱ្យនាងរឹងមាំឡើង ។
គួរបញ្ជាក់ថា កញ្ញា ប៊ី សុធារី កំពុងលេចមុខនៅក្នុងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍មួយ ស្នាដៃសម្តែងនាងនៅក្នុងរឿងនោះនៅតែតែល្អ ប៉ុន្តែរូបរាងរបស់នាងមានប្រែប្រួលខ្លាំង ជាពិសេសសម្រស់នាង គឺមើលទៅធ្លាក់ចុះខ្លាំង បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ។ ហើយចាប់តាំងពីបរាជ័យក្នុងការប្រកួត Miss Charm 2023 នៅប្រទេស វៀតណាម មក ប៊ី សុធារី នៅពុំទាន់មានគម្រោងថា នឹងវិលត្រឡប់ទៅកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅឡើយទេ ពេលនេះនាងសុំពេលវេលាធ្វើរឿងដែលសប្បាយៗសម្រាប់ខ្លួនឯង ច្រើនជាងការងារចូលរួមប្រកួត ៕