លោកស្រី ស្រួង ភាវី ដែលជាកីឡាការិនី ដ៏ឆ្នើមផ្នែកកីឡា ប៊ីយ៉ា បានបង្ហាញនូវអារម្មណ៍រំភើបរីករាយ ក្នុងពេលដែលបានមកប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាមួយគ្នានេះផងដែរ លោកស្រី ក៏បានប្រកាសថា រាល់ថវិកា ដែលទទួលបានពីការប្រកួតប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។
លោកស្រី ស្រួង ភាវី បានបញ្ជាក់នៅលើហ្វេសបុកថា ៖ “រាល់ថវិកាដែលខ្ញុំប្រកួតបានជ័យជម្នះ បានទាំងប៉ុន្មានក្នុងការប្រកួតឈ្នះឬ ចាញ់ទោះតិចក្ដី ច្រើនក្ដីគឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ ។
លោកស្រី ស្រួង ភាវី ក៏បានបញ្ជាក់បន្ថែមថា ៖ ” ហើយតាមពិតទៅខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុននិងឥឡូវហើយទៅអនាគត គឺនៅដដែលក្នុងការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគតខ្ញុំផ្ទាល់ទាំងបេះដូង និងអាយុជីវិតគឺខ្ញុំលះបង់ដើម្បីកម្ពុជាអរគុណពុកម៉ែបងប្អូនណាស់”៕