លោកឯកអគ្គរដ្ឋទូតអាមេរិក Murphy និងក្រុមសមាជិកបុគ្គលិក និងគ្រួសាររបស់ស្ថានទូតជាង ១០០នាក់ បង្ហាញការសប្បាយរីករាយក្នុងការទទួលជួបកីឡាការិនី ខាន់ ជេសា ជនជាតិអាមេរិកមានដើមកំណើតខ្មែរ និងជាអ្នកទទួលបានមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេម។
ក្នុងពេលបដិសណ្ឋារកិច្ចនៅក្នុងស្ថានទូតកាលពីពេលថ្មីៗនេះ ជេសាបាននិយាយពីបទពិសោធន៍ក្នុងការប្រកួតកីឡាស៊ីហ្គេម និងការខិតខំរបស់នាង ក្នុងការជំរុញការស្រឡាញ់ចំពោះក្បាច់គុននេះ ក្នុងចំណោមស្រ្តី និងក្មេងស្រី ទាំងនៅកម្ពុជា និងសហរដ្ឋអាមេរិក។
ស្ថានទូតអាមេរិកចាត់ទុកកីឡាការិនី ខាន់ ជេសា បានធ្វើឲ្យប្រជាជាតិទាំងពីរ មានមោទនភាព។ ទន្ទឹមនេះ ស្ថានទូតគាំទ្រ និងជូនពរឲ្យ ជេសា បន្តទទួលបានជោគជ័យ នៅក្នុងអាជីពកីឡា ju-jitsu របស់នាង។
សូមជម្រាបាថា កីឡាការិនី ខាន់ ជេសា បានឈ្នះមេដាយមាស ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្រោយយកឈ្នះហ្វីលីពីន ក្នុងវគ្គផ្តាច់ព្រាត់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា