នៅ​សុខៗ​ តារា​សិចស៊ី អៀ ម៉េងលិ ប្រកាស​សុំ​នៅ​ម្នាក់​ឯង​រយៈពេល​ ៥ ឆ្នាំ ខណៈ​ពេល​ដែលចំណងស្នេហ៍មានការរង្គោះរង្គើរ

ទើបតែបង្ហាញភាពផ្អែមល្ហែមជាមួយស្នេហាលើកទី ៣ របស់ខ្លួនមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះតារាសិចស៊ី អៀ ម៉េងលិ ប្រកាសសុំនៅម្នាក់ឯង ៥ ឆ្នាំទៀត ចាំគិតពីគូស្រករ រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា អៀ ម៉េងលិ ប្រហែលជាបែកបាក់ស្នេហ៍លើកទី ៣ ហើយ ។

នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះតារាសិចស៊ី អៀ ម៉េងលិ មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ នាងតែងតែពោលពាក្យប្លែកៗនៅលើហ្វេសប៊ុករបស់ខ្លួនថា « ចង់បានមនុស្សប្រុសស្មោះ ២ ឬ ៣ នាកទុកធ្វើសង្សារ » រំលងមិនយូប៉ុន្មាននាងបានបង្ហោះសារថ្មីមួយទៀតថា « មិនងាយដាក់ចិត្តស្រឡាញ់អ្នកណាផ្តេសផ្តាសទេ តែបើស្រឡាញ់ហើយ គឺស្រឡាញ់ងុបតែម្តង អីចឹងបានថា នៅម្នាក់ឯងស្រួលជាង ។ សុំនៅម្នាក់ឯង ៥ ឆ្នាំ » ។

ជាមួយនិងសារប្លែកៗនេះបានធ្វើឱ្យទស្សនិកជនជាច្រើនគិតថា ចំណងស្នេហ៍ទី ៣ របស់តារា សិចស៊ី អៀ ម៉េងលិ ប្រហែលជាឈានដល់ការបែកបាក់ហើយមើលទៅបានជានាងពោលពាក្យប្លែកៗបែបនេះ ។ ជាពិសេសនៅក្នុងហ្វេសប៊ុករបស់ អៀ ម៉េងលិ ក៏បានលុបរូបគូស្នេហ៍ខ្លួនអស់ដែរ ។ ចំណែកមិត្តសិល្បៈដែលមានការស្និទ្ធស្នាលជាមួយតារាសិចស៊ីសច់សខ្ចីរូបនេះ ក៏បានបង្ហើបប្រាប់ផងដែរថា ស្នេហា អៀ ម៉េងលិ កំពុងមានការរង្គោះរង្គើរ ។  ចំពោះរឿងនេះផងដែរតារាស្រី អៀ ម៉េងលិ ពុំទាន់បញ្ជាក់ច្បាស់នោះទេ ។

គួររំលឹកផងដែរថាតារាសិចស៊ី អៀ ម៉េងលិ បានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសសង្ហារវ័យក្មេងមួយរូបទើបតែប៉ុន្មាន​ខែចុងក្រោយនេះប៉ុណ្ណោះ បន្ទាប់ពីប្រកាសបែកបាក់ស្នេហ៍លើកទី​២របស់ខ្លួន ជាក់ស្តែងកាលពីខែមុន អៀ ម៉េងលិ ធ្លាប់បាននិយាយថា នាងមិនទាន់កំណត់ពេលវេលារៀបការច្បាស់លាស់ទេ ដោយសារតែខ្លាចស្នេហានោះមិនសមប្រកប  តែរវាងនាងមិនសង្សារគឺចាស់ទុំទាំងសងខាងបានដឹងលឺអស់ហើយ រងចាំតែពេលវេលាល្អមកដល់ប៉ុណ្ណោះ ប្រសិនបើស្នេហានោះជោគជ័យ នាងនឹងឈប់ពីសិល្បៈ ហើយធ្វើតាមអ្វីដែលគូស្នេហ៍ចង់បាន ។

មិនដឹងថា តារាស្រីសិចស៊ី អៀ ម៉េងលិ ពិតជាបែកគ្នាជាមួយគូស្នេហ៍ ឬយ៉ាងណាទេ ? បើចង់ដឹងច្បាស់មានតែរងចាំតាមដានទាំងអស់គ្នា ៕