តាមរយៈបណ្តាញតេឡេក្រាមផ្លូវការនៅរសៀលថ្ងៃទី១០ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា៖ បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៍នៅបន្តតាមដានការ
ប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។
ទន្ទឹមនេះ សម្តេចតេជោ និងភរិយា ចាប់អារម្មណ៍ និងបានជួយឧបត្ថម្ភ ១មុឺនដុល្លារ(10,000$) កីឡាការិនី ប៊ូ សំណាង ដែលរត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ ចំណាត់ថ្នាក់ក៍ដោយ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានប្រារព្វធ្វើជាផ្លូវការហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃនេះ ក៏បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នេះដែរ ជាមួយមេដឹកនាំក្នុងតំបន់ផ្សេងទៀតដើម្បីពិភាក្សាលើបញ្ហាអាទិភាពសំខាន់មួយចំនួន ក្នុងនោះក៏រាប់បញ្ជូលទំាងបញ្ហាអំពើហិង្សានៅមីយ៉ាន់ម៉ាផងដែរ៕
អត្ថបទ៖ អក្ខរា