នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនបងប្អូនប្រជាកសិករប្រកបរបរធ្វើស្រែប្រមាណ ៤៤០គ្រួសារ ស្ថិតនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញអមព្រះរាជដំណើរពីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង៕
អត្ថបទទាក់ទង
អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តឲ្យវិនិយោគិនចិនហុងកុង មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា
- ratha
- តុលា ២៩, ២០២៤
- 0
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំរុញលើកទឹកចិត្តដល់វិនិយោគិនចិនហុងកុង ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ,កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ជាដើម។ ការជំរុញលើកទឹកចិត្តនេះ បានធ្វើឡើងនៅជំនួបពិភាក្សាការងាររវាងអ្នកឧកញ៉ា និងគណៈប្រតិភូធុរកិច្ចហុងកុងដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan […]
អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី ច្រានចោលចំពោះការចោទប្រកាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថាជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ
- ratha
- សីហា ២៨, ២០២៤
- 0
ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី នៅថ្ងៃទី២៨ សីហា ២០២៤ បានច្រានចោល និងបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ ដែលបានចុះផ្សាយដោយសារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) មកលើ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់ […]
BREAKING NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធកម្ពុជាធ្វើការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពពលរដ្ឋខ្មែរ
- Phea ra
- តុលា ៨, ២០២៣
- 0
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលានេះ ចេញសារសម្លេងពិសេសជូនជនរួមជាតិ ពិសេសជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល។ ស្ថានភាពនៅប្រទេសអ៉ីស្រាអែលពេលនេះ កំពុងមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា បានបណ្តាលឱ្យមានអ្នករងរបួសនិងស្លាប់ទាំងសងខាងជាច្រើននាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅនិងសិក្សាចំនួនប្រមាណ ៤៥០នាក់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ភារកិច្ចដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល […]