អត់ខ្វល់រឿងបាត់តំណែង Mister Grand Cambodia 2023 ធុល មករា ទទួលការងារច្រើនថែមទាំងត្រៀមខ្លួនប្រកួតកម្មវិធីផ្សេងៗ

បុរសសង្ហា ធុល មករា អត់ខ្វល់រឿងបាត់បង់តំណែង Mister Grand Cambodia 2023  ដោយលោកងាកមកពង្រឹងការងារជាច្រើនទៀតរបស់ខ្លួនក្នុងវិស័យសិល្បៈ បើទោះបីជាគ្មានតំណែង Mister Grand Cambodia 2023  ក្តី ក៏លោកអាចឈរជើង និងសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈបានដែរ  ។

ថ្មីៗនេះមានការរង្គោះរង្គើរយ៉ាងខ្លាំងក្នុងវិស័យប្រកួតប្រជែងសម្រស់ផ្នែកបុរស ជាក់ស្តែងបុសង្ហារ ធុល មករា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ជ័យលោភីក្នុងការប្រកួត Mister Grand Cambodia 2023  ត្រូវក្រុមហ៊ុនមហាហង្សប្រកាសដកតំណែង ដោយសារតារារូបនេះមិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុនបាន ។ ថ្វីដ្បិតតែមានការប្រកាសបែបនេះក្តី តែលោក ធុល មករា បែរជាបដិសេធ ថែមទាំងនិយាយថា លោកបានលាលែងពីតំណែងនេះដោយខ្លួនឯង មិនមានអ្នកណាមកដកតំណែងរបស់លោកទេ ពីព្រោះតែលោកមិនអាចធ្វើតាមលក្ខខណ្ឌដែលក្រុមហ៊ុនចង់បាន ទើបលោកសម្រេចចិត្តចាកចេញ ។

លោក ធុល មករា មិនខ្វល់ពីការបាត់បង់តំណែង Mister Grand Cambodia 2023  អ្វីនោះទេ ផ្ទុយទៅវិញ លោកបែរជាងាកមកពង្រឹងការងារ បង្ហាញម៉ូដ និងសម្តែង របស់ខ្លួនវិញ លោកថា បើមានឱកាសលោកនឹងបន្តចូលរួមប្រកួតក្នុងកម្មវិធីផ្សេងៗទៀតដែលគេផ្តល់តម្លៃដល់រូបលោក ។

បុរសសង្ហា ធុល មករា នៅតែរំពឹងថា ទស្សនិកជននៅតែ ស្រឡាញ់ គាំទ្រលោកដូចមុនដដែល ៕