កីឡាករជនជាតិថៃម្នាក់បានចេញវីដេអូបង្ហាញអំពី ការពិតចំពោះការរៀបចំសុីហ្គេមនៅកម្ពុជា មិនដូចការផ្សាយបង្ខូចរបស់សារព័ត៌មានថៃនោះទេ។
តាមរយៈឃ្លីបវិដេអូបង្ហោះលេីគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Korapat Kittiapinya កីឡាកររូបនេះចង់ប្រាប់ទៅកាន់ពលរដ្ឋថៃ ដេីម្បីបកស្រាយការពិត កុំឱ្យពលរដ្ឋថៃយល់ច្រលំតាមសារព័ត៌មានថៃដែលបានចុះផ្សាយ។
កីឡាករថៃរូបនេះ មិននឹកស្មានថា កម្ពុជាធ្វើបានល្អបែប នេះសោះ ហើយសរសេីរកម្ពុជាថា មានការអភិវឌ្ឍច្រើន ណាស់ និងសូមអបអរសាទរចំពោះជោគជ័យ និងមោទនភាពរបស់កម្ពុជានៅពេលនេះ។
ជាងនេះទៅទៀត គាត់ក៏បានអរគុណដល់កម្ពុជាជាខ្លាំង ដែលបានផ្តល់ការស្នាក់នៅដល់កីឡាករថៃយ៉ាងដិតដល់បានល្អផងដែរ។
ទន្ទឹមគ្នានេះ ពលរដ្ឋខ្មែរអ្នកប្រេីប្រាស់បណ្តាញសង្គមជាច្រេីនបានចូលខំមិនអរគុណកីឡាកររូបនេះ ដែលនិយាយអ្វីដែលជាការពិត មិនមែនលាក់បាំងចំនុចល្អ ចាំចាប់តែចំនុចខ្វះខាចតិចតួចរបស់ប្រទេសកម្ពុជា ដូចសារព័ត៌មានមួយចំនួននោះទេ។
អ្នកលេងហ្វេសប៊ុកលេីកឡេីងដែរថា បើប្រជាជនថៃមានចរិកដូចកីឡាកររូបនេះ គឺល្អណាស់ប្រទេសយើងទាំង២ ហេីយប្រជាជនយើងទាំងសងខាងក៏មិនខ្វេងគំនិតគ្នាឈ្លោះគ្នាដែរ៕
អត្ថបទ៖ អក្ខរា