ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ថៃ មានតាំងពីសតវត្សទី១៣ ក្នុងសម័យអង្គរ។ អាណាចក្រអយុធ្យា របស់ថៃបានផ្លាស់ប្តូរបន្តិចម្តងៗនូវ អាណាចក្រខ្មែរ ដែលកំពុងធ្លាក់ចុះពីសតវត្សទី១៤ ខណៈអាណាព្យាបាលបារាំងបានបំបែកប្រទេសកម្ពុជាចេញពីប្រទេសថៃទំនើបនៅអំឡុងសតវត្សទី១៩-២០ ហើយទំនាក់ទំនងការទូតរវាងរដ្ឋទំនើបត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។
ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពស្មុគស្មាញ។ ការបោះបង្គោលព្រំដែនមិនពេញលេញបាននាំឱ្យមានជម្លោះព្រំដែនដែលអូសបន្លាយ ជាពិសេសប្រាសាទព្រះវិហារ ដែលត្រូវបានបញ្ជូនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ នៅឆ្នាំ១៩៦២ ប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាខាងយោធាកើតឡើងនៅឆ្នាំ២០០៨ និង ២០១១។ ទោះបីជាទំនាក់ទំនងមានសន្តិភាពភាគច្រើនក៏ដោយ ក៏ប្រជាជនរបស់ប្រទេសទាំងពីរនៅតែប្រកាន់ខ្ជាប់ការខឹងសម្បានឹងគ្នា ដោយសារតែរឿងប្រវត្តិសាស្រ្ត ដែលផ្ទុះឡើងជាអំពើហិង្សាដោយមនោសញ្ចេតនាជាតិនិយមហូរជាហែរ។ ទាំងនោះរួមមានការវាយប្រហារដោយហ្វូងមនុស្សមកលើស្ថានទូតថៃនៅភ្នំពេញ ក្នុងឆ្នាំ២០០៣ ដែលបានជំរុញឱ្យផ្តាច់ទំនាក់ទំនងការទូត។ ប៉ុន្តែជាការកត់សម្គាល់ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន និង សព្វថ្ងៃដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្មី គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យទំនាក់ទំនងការទូតប្រទេសទាំង២ រីកចម្រើន និងកំពុងឆ្ពោះទៅរកភាពរុងរឿងរួមគ្នាបន្ថែមទៀត ជាពិសេសលើផ្នែកសេដ្ឋកិច្ច។
សូមជំរាបថា នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីព្រឹកថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ នឹងជួបមេដឹកនាំកម្ពុជាក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតខួបលើកទី៧៥ របស់ប្រជាជាតិទាំងពីរ ហើយត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗ ចំពេលមានការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងលើឧក្រិដ្ឋកម្មឆ្លងព្រំដែន៕
