ស្រឡាញ់គ្នារាប់ឆ្នាំកីឡាករបាល់ទាត់ Alex You ដឹកដៃគូស្នេហ៍ថតរូបនៅប្រាសាទ ព្រះខ័ន យ៉ាងស្រស់ស្អាត ! 

ថ្វីដ្បិតតែបង្ហាញពីក្តីស្រឡាញ់ចំពោះគ្នាអស់ពេលជាច្រើនឆ្នាំ តែកម្រឃើញកីឡាករបាល់ទាត់ Alex You ដឹកដៃគូស្នេហ៍របស់ខ្លួនតែងខ្លួនក្នុងឈុតប្រពៃណីឬបែប Pre Wedding ណាស់ ដោយឡែកបន្ទាប់ពីចូលឆ្នាំថ្មីរួច អ្នកទាំងពីរបានបញ្ចេញនូវរូបភាពយ៉ាងស្រស់ស្អាតនៅទឹកដីខេត្ត សៀមរាប នៅប្រាសាទ ព្រះខ័ន ឱ្យអ្នកគាំទ្រឃើញហើយ លាន់មាត់សរសើរៗគ្នា ។

តាមរយៈរូបភាពជាច្រើននេះធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា កីឡាករបាល់ទាត់និងដៃគូរបស់លោក Alex You បានដឹកដៃគ្នាថតរូប Pre Wedding ម្នាក់ៗបានផ្ញើសារជូនពរអ្នកទាំងពីរគ្រប់ៗគ្នា ។ 

កីឡាករបាល់ទាត់ Alex You និងគូស្នេហ៍របស់ខ្លួនបានស្រឡាញ់និងរស់នៅជាមួយគ្នាយូឆ្នាំមកហើយ ហើយអ្នកទាំងពីរតែងតែបង្ហោះនូវវិដេអូប្លែកៗជាច្រើនឱ្យអ្នកគាំទ្របានឃើញពីសកម្មភាពរបស់ពួកគេ មិនថាពេលទៅដើរលេង ពេលធ្វើម្ហូប និងការងារផ្សេងៗ ។ 

ដៃគូរបស់លោក Alex You មិនត្រឹមតែស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ នាងថែមទាំងជានារី ខ្មែរ ដែលចូលចិត្តនិងស្រឡាញ់ប្រពៃណីខ្មែរ ជាពិសេសទឹកដីខេត្ត សៀមរាប រាល់ពេលទំនេរអ្នកទាំងពីរតែងតែនាំគ្នាទៅដើរលេងខេត្ត សៀមរាប និងចូលរួមផ្សព្វផ្សាយពីទឹកដីនេះទៅកាន់អ្នកគាំទ្រជុំវិញពិភពលោក ៕