អាយុចាស់សុខភាពកាន់តែស្រុតចុះខ្សោយ សតិស្ទើរមិនគ្រប់បាត់ទៅខ្លះ និយាយលែងដឹងខុសដឹងត្រូវ ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយបរាជ័យគ្មានពីរលើលោក ដែលជីវិតនយោបាយរបស់លោកមានបក្សរហូតសល់មនុស្សប៉ុន្មាននាក់នៅជាមួយ សុទ្ធតែជាប់រឿងក្តីនៅតុលាការ។
សមរង្ស៊ី មួយថ្ងៃៗធ្វើនយោបាយលើបណ្តាញសង្គម បោកបញ្ឆោតអ្នកគាំទ្រមួយក្តាប់តូច ដើម្បីរ៉ៃអង្គាសប្រាក់ចញ្ចឹមក្រពះ ហើយស្ទើរតែអស់ជីវិតហើយ ឥឡូវជិតដល់ថ្ងៃអវសាននៃជីវិតនយោបាយរបស់លោក ជិតរលាយដូចទៀនត្រូវភ្លើង ខណៈធ្វើនយោបាយយូរៗអស់អ្នកគាំទ្រ។ ទាំងនេះអាចចាត់ទុកជា អ្នកនយោបាយបរាជ័យងើបមុខលែងរួចលើលោក។
ការណ៍ចាត់ទុកទណ្ឌិតក្បត់ជាតិ៣ជំនាន់រូបនេះ បរាជ័យក្នុងឆាកនយោបាយ ដោយសារសកម្មភាពនយោបាយរបស់គេពីមួយថ្ងៃទៅមួយថ្ងៃនិយាយមកសាបរលាបដូចទឹកមាត់ គ្មានអ្នកណាជឿទៀតនោះ ធ្វើនយោបាយរ៉ៃអង្គាសប្រាក់ដើម្បីចិញ្ចឹមបក្សពួករបស់ខ្លួនដែលហែហម។
ជីវិតនយោបាយ សមរង្ស៊ី មួយជីវិតនេះពោរពេញដោយរឿងអាស្រូវ និងជាប់រឿងក្តីក្តាំងច្រើនរាប់មិនអស់ក្នុងដៃតុលាការ។ ដោយសារមានពូជជាជនក្បត់ជាតិ កាត់តាមឱពុក គឺ សម សារី ដែលមានសារធាតុ និងចរិតនយោបាយបំផ្លិចបំផ្លាញជាតិ សមរង្ស៊ី គ្មានឡើយធ្វើនយោបាយបំរើប្រជាជន ផ្ទុយទៅវិញមានតែមាននាំវិនាសកម្មឲ្យប្រជាពលរដ្ឋម្តងហើយម្តងទៀត។
អ្នកនយោបាយបរាជ័យគ្មានពីរលោក ទណ្ឌិត សមរង្ស៊ី ជាប់ឈ្មោះជាជនក្បត់ជាតិតជំនាន់ មានជំនាញរត់ចោលស្រុកបោកប្រាស់ប្រជាពលរដ្ឋ និងធ្វើនយោបាយឡប់សតិ មានឆន្ទ:បំផ្លិចបំផ្លាញជាតិ គ្មានសារធាតុចិញ្ចឹមក្នុងខ្លួនបន្តិចសោះដែលមានស្មារតីស្រឡាញ់ជាតិ។
ច្រើនឆ្នាំមកនេះ ជីវិតនយោបាយ សមរង្ស៊ី បរាជ័យរកលេខដាក់គ្មាន ធ្វើនយោបាយតាំងពីមានបក្សរហូតរលាយបក្ស បែបបាករត់ខ្ចាត់ខ្ចាយគ្នាអស់ ដោយទៅបង្កើតបក្សរៀងខ្លួនហើយធ្វើការវាយប្រហារទៅកាន់លោក សម រង្ស៊ី វិញ។ ការណ៍នេះ ជីវិតនយោបាយ សមរង្ស៊ី គ្មានឡើយស្គាល់រសជាតិជោគជ័យ គឺមានតែបរាជ័យរត់ចោលគ្នាតែប៉ុណ្ណោះ។
ដោយ៖ អ្នកឃ្វាលគោ
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥