ដោយសារមមាញឹកខ្លាំងនៅក្នុងការកើបលុយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តារាកំប្លែង នាយក្រូច ទើបមានឱកាសនាំប្រពន្ធកូនដើរលេង បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីចប់សព្វគ្រប់ ។

នាយក្រូច មិនត្រឹមតែជាតារាកំប្លែងលេចធ្លោនិងរកប្រាក់ចំណូលបានខ្ពស់ប៉ុណ្ណោះទេ លោកថែមទាំងមានក្រុមតន្រ្តីផ្ទាល់ខ្លួន សម្រាប់ជួលនៅក្នុងពិធីមង្គលការ ជប់លៀង និងកម្មវិធីផ្សេងៗ ។ ក្នុងមួយឆ្នាំៗលោកអាចរកប្រាក់ចំណូលបានច្រើនគួរសមពីវិស័យនេះ រហូតធ្វើឱ្យជីវភាពគ្រួសារលោកចាប់ផ្តើមធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងមកប៉ុន្មានថ្ងៃនេះ នាយក្រូច មមាញឹកខ្លាំងនៅក្នុងការកើបលុយតាមខេត្តនានាជាមួយក្រុមតន្រ្តីរបស់ខ្លួន លោកទើបតែមានពេលវេលាសម្រាក និងនាំភរិយានិងកូនៗដើរកម្សាន្តជុំគ្រួសារ ។ នាយក្រូច បាននិយាយថា « នាំកូននាំចៅដើរលេង ពេលចូលឆ្នាំរួចទើបមិនស្ទុះចរាចរណ៍ » ។
នាយក្រូច ថែមទាំងបានប្រាប់ថា រាល់ពេលទំនេរលោកតែងតែចំណាយពេលវេលាជុំគ្រួសារ និងនាំគ្នាដើរកម្សាន្តតាមខេត្តក្រុងនានានៅក្នុងប្រទេស កម្ពុជា ដើម្បីផ្តល់ភាពកក់ក្តៅសម្រាប់គ្រួសារ ទាំងប្រពន្ធនិងកូនៗ ។ ទោះបីជាលោកមមាញឹកយ៉ាងណាក្នុងមួយខែៗ លោកតែងតែរកពេលវេលាល្អសម្រាប់គ្រួសារមិនដែលខាន ៕




