គ្រាន់តែចប់ចូលឆ្នាំភ្លាមតារាចម្រៀងសិចស៊ី រ៉ាប៊ឺ ប្រកាសថ្ងៃចូលរោងជ័យបញ្ចប់ភាពនៅលីវភ្នែត ជាមួយគូស្នេហ៍ដែលជាកីឡាករបាល់ទាត់ល្បីឈ្មោះ និងរូបសង្ហា Nick Taylor បន្ទាប់ពី Nick Taylor បាន Surprise សុំនាងរៀបការកាលពីអំឡុងខែ មីនា កន្លងមកនេះ ។

កន្លងមកតារាចម្រៀង រ៉ាប៊ឺ ធ្លាប់តែបង្ហើបក្តីស្រឡាញ់ចំពោះលោក Nick Taylor មុន តែក្រោយពីលោក Nick Taylor បាន Surprise នាងវិញដោយបានលុតជង្គង់សុំនាងរៀបការយ៉ាងផ្អែមល្ហែមបំផុតនៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់កាលពីអំឡុងខែ មីនា កន្លងមកនេះ ធ្វើឱ្យនាងសប្បាយចិត្តជាខ្លាំង ។ អ្វីដែលការតែពិសេសនោះ គឺនាងបានកំណត់ពេលវេលាដើម្បីរៀបការនិងគ្នាផងដែរ ជាក់ស្តែងគ្រាន់តែចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្លាម កញ្ញា រ៉ាប៊ឺ បានបង្ហាញពីធៀបការ និងថ្ងៃរៀបការរបស់ខ្លួនឱ្យមហាជនបានដឹងលឺគ្រប់ៗគ្នា ។
កញ្ញា រ៉ាប៊ឺ បាននិយាយថា « ម្នាក់នេះធ្វើឱ្យខ្ញុំស្គាល់អ្វីជាស្នេហា ជួបគ្នាថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២៥ bye bye ភាពនៅលីវ » ។
គ្រាន់តែឃើញកញ្ញា រ៉ាប៊ឺ ប្រកាសបែបនេះ ធ្វើឱ្យអ្នកគាំទ្រនិងមិត្តភក្តិជាច្រើនបានផ្ញើសារជូនពរនាងមានសុភមង្គលគ្រប់ៗគ្នា ហើយម្នាក់ៗរង់ចាំមើលនាងក្នុងឈុតកូនក្រមុំថា ស្រស់ស្អាតកម្រិតណា ។
បន្ទាប់ពីមមាញឹកនៅក្នុងការចូលរួមការប្រគំតន្រ្តីតាមខេត្តក្រុងនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កញ្ញា រ៉ាប៊ឺ ក៏បានចំណាយពេលវេលាដើរចែកធៀបការមិត្តភក្តិនិងញាតិមិត្តជិតឆ្ងាយ ពីព្រោះសល់មិនដល់មួយខែទៀតទេ នាងចូលរោងការតាមគម្រោងដែលបានគ្រោងទុកហើយ ៕





