រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស២០២៥ ខេត្តរតនគិរី ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅកម្សាន្តតាមរមណីដ្ឋាន និងគោលដៅទេសចរណ៍នានា ចំនួន ១៤៥,២៩៧នាក់។
បើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ថា៖ «រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី(១៤-១៦)ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស២០២៥ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបចំនួន១៤៥,២៩៧នាក់ កើនឡើង៨.១២%»។
លោកបញ្ជាក់ថា ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៤៧,៣០០ កើនឡើង៣.០% ភ្ញៀវទេសចរអន្តរជាតិចំនួន ៦៨១នាក់ កើនឡើង៧.៨% និងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានដើរលេងកម្សាន្ត ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ៩៧,៣១៦នាក់ កើនឡើង១៤.៨%។ ហើយភ្ញៀវទេសចរ និងប្រជាពលរដ្ឋចំនួន ១៤៥,២៩៧នាក់ កើនឡើង ១០.៦៤% បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំថ្មី២០២៤ មានចំនួនតែ (១៣១,៣២៩នាក់)៕




