ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺជុំវិញការចាប់បញ្ជូនចិនតៃវ៉ាន់ជាច្រើននាក់ ទៅប្រទេសចិន ក្រោយប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជា។ ការចេញសេចក្តីបំភ្លឺនេះ ក៏ជាការឆ្លើយតបទៅតៃវ៉ាន់ ដែលបានសំដែងក្តីបារម្ភ មិនសប្បាយចិត្ត ចំពោះការចាប់បញ្ជូននេះ។
ក្រសួងកាបរទេសបញ្ជាក់ថា វិធានការខាងលើនេះ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់របស់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ដូចជាសន្ធិសញ្ញាបត្យាប័ន និងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការសន្តិសុខកម្ពុជា-ចិន រួមទាំងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការ ប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនមួយ» ។
ក្រសួងកាបរទេសកម្ពុជា បានបញ្ជាក់ថា បុគ្គលដែលត្រូវបានប្រគល់ទៅសមត្ថកិច្ចចិនទាំង អស់នេះគឺជាឧក្រិដ្ឋជន ពុំមែនជាប្រជាជនស្លូតត្រង់ធម្មតានោះឡើយ ហើយការប្រគល់បុគ្គលទាំង នេះទៅឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក៏មិនខុសពីការអនុវត្តដោយប្រទេសមួយចំនួន ផ្សេងទៀត ដែលប្រកាន់គោលនយោបាយចិនមួយដែរ
សូមបញ្ជាក់ថា នៅចុងខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបមជ្ឈមណ្ឌល បោកប្រាស់អនឡាញមួយកន្លែងនៅក្រុងភ្នំពេញ ហើយបានចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនមួយ ចំនួន ក្នុងនោះរួមមានបុគ្គលមកពីកោះតៃវ៉ាន់ផងដែរ ប្រគល់ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ចនសាធារណរដ្ឋប្រជាមានិតចិន។ កាលពីថ្ងៃចន្ទ តៃវ៉ាន់ តាមរយៈក្រសួងការបរទេស អះអាងថា មានជនជាតិតៃវ៉ាន់ប្រមាណ ១៨០នាក់ ត្រូវបានចាប់ខ្លួន។
បើតាមក្រសួងការបរទេសតៃវ៉ាន់ តៃវ៉ាន់ចង់ឲ្យកម្ពុជាចាប់បញ្ជូនជនសង្ស័យតៃវ៉ាន់ទៅឲ្យតៃវ៉ាន់កាត់ទោសតាមច្បាប់ ដែលមានលក្ខណៈស្តង់ដារ ជាជាងត្រូវប្រឈមនឹងការដាក់ទោសពីប្រទេសចិន៕
អត្ថបទ៖ អក្ខរា
