តារាចម្រៀងលោក ខាន់ ជេមស៌ ក៏បានទំលាក់បទចម្រៀងថ្មីរបស់ខ្លួនចំនួន ២បទផងដែរនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីទុកជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រខ្លួនរាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ ។
បទចម្រៀងចំនួន ២ បទដែលសុទ្ធសឹងតែជាបទចម្រៀងបែបប្រពៃណី រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់តារាចម្រៀងលោក ខាន់ ជេមស៌ រួមមានបទ « ក្រមុំអឹមអៀន »និងបទ « Wife Bank » ។ គ្រាន់តែបើក្បាលចម្រៀង និងចង្វាក់ភ្លេង ក៏ធ្វើឱ្យអ្នកគាំទ្រទ្រាំពុំបានចង់រាំលេងកម្សាន្តផងដែរ ។
លោក ខាន់ ជេមស៌ បាននិយាយថា « ជម្រាបសួរបងប្អូនទាំងអស់គ្នា គឺជាបទចម្រៀងថ្មីរបស់ខ្ញុំបាទ សង្ឃឹមថាបងប្អូននិងចូលចិត្ត ប្រសិនបើមានចំណុចណាខ្វះខាត សូមបងប្អូនខមមិនខាងក្រោមដើម្បីខ្ញុំស្ថាបនាណាបាទ អរគុណបងប្អូសម្រាប់ការគាំទ្រ » ។
លោក ខាន់ ជេមស៌ មិនត្រឹមតែអាចច្រៀងបទចម្រៀងបែបមនោរសញ្ចេតនាបានយ៉ាងល្អប៉ុណ្ណោះទេ មិនថាបទចម្រៀងបុរាណ សម័យ ឬញាក់កន្រ្តាក់អារម្មណ៍ គឺលោកធ្វើបានយ៉ាងល្អ ជាពិសេសនៅក្នុងបទចម្រៀងប្រពៃណីខ្មែរទាំងពីរបទនេះដូចជាបទ « ក្រមុំអឹមអៀន »និងបទ « Wife Bank » ជាដើម …លោកច្រៀងនិងសម្តែងបានយ៉ាងល្អ ដែលធ្វើឱ្យអ្នគាំទ្រជាច្រើនសរសើរ និងពេញចិត្តខ្លាំងនូវស្នាដៃថ្មីរបស់លោក ។
តោះទៅទស្សនា MV ចម្រៀង « ក្រមុំអឹមអៀន »និងបទ « Wife Bank » ទាំងអស់គ្នា ៕