ទើបតែចេញចម្រៀងញាក់ន្រ្តាក់អារម្មណ៍និងបទកន្រ្តឹមឆ្នាំថ្មីមិនបានប៉ុន្មានផង ស្រាប់តែប៉ុន្មានថ្ងៃនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងកញ្ញា តន់ ចន្ទសីម៉ា បានចាប់ដៃគូច្រៀងក្នុងបទចម្រៀងថ្មីចំនួន ២បទ ឌឺដងផ្លែផ្កាគ្នាយ៉ាងពិរោះរណ្តំចិត្ត អបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ ។

បទចម្រៀង « អូនលេងបងបាត់ » និងបទ « ទៅឬមិនទៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងកញ្ញា តន់ ចន្ទសីម៉ា គឺបានច្រៀងឌឺដងផ្លែផ្កាគ្នា មើលទៅពិតជាជក់ចិតឌិតអារម្មណ៍ខ្លាំងណាស់ សមក្នុងឱកាសរាំលេងកម្សាន្តនៅក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ។
តាមរយៈ MV ចម្រៀងទាំង២បទនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា ពិតជាសម្តែងបានយ៉ាងល្អ សមជាដៃគូចាស់និងគ្នា សូម្បីតែអ្នកគាំទ្រក៏បានលាន់មាត់សរសើរផងដែរ មិនថាបទចម្រៀង ការសម្តែង និងការស្លៀកពាក់របស់អ្នកទាំងពីរនៅក្នុង MV ចម្រៀងទាំងនេះពិតជាល្អឥតខ្ចោះ។
កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកផងដែរថា សូមពុកម៉ែបងប្អូនរីករាយស្តាប់កម្សាន្តជាមួយបទចម្រៀងទាំងអស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រៃណីជាតិទាំងអស់គ្នា ។
សម្រាប់កញ្ញា តន់ ចន្ទសីម៉ា វិញក៏បាននិយាយថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង សង្ឃឹមថាពុកម៉ែ ប្រិយមិត្ត អ្នកគាំទ្រទាំងអស់គ្នា ស្រឡាញ់និងចូលចិត្តនូវបទចម្រៀងឆ្លើយឆ្លងទាំងនេះ ។
ប្រសិនបើប្រិយមិត្តចង់ជ្រាបច្បាស់ថា ការចាប់ដៃគូរវាងលោក ខេមរៈ សិរីមន្ត និងកញ្ញា តន់ ចន្ទសីម៉ា ល្អដល់កម្រិតណានោះ តោះទៅទស្សនា Full MV ចម្រៀងទាំងអស់គ្នានៅក្នុងផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងនៅលើ ហ្វេសប៊ុក យូធូប និងនៅ TikTok ជាដើម…៕


