ចម្រៀង១១បទ ពីកំពូលតារាចម្រៀងល្បីៗរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានសម្រិតសម្រាំងផលិតបទចម្រៀងថ្មីៗជាច្រើន ដើម្បីទុកជាកាដូឆ្នាំថ្មី សម្រាប់ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ។ ជាពិសេស បទចម្រៀងទាំង ១១ បទនេះ គឺផលិតឡើងដោយអ្នកនិពន្ធទំនុកច្រៀង និងអ្នកនិពន្ធបទភ្លេង ប្រកបទេពកោសល្យខ្ពស់នៅក្នុងប្រទេសកម្ពុជា ។

បន្ថែមលើពីនេះ ក្នុងបទចម្រៀងថ្មីៗដែលសុទ្ធសឹងតែជាបទចម្រៀងប្រពៃណីសម្រាប់រាំលេងកម្សាន្នារដូវចូលឆ្នាំនេះ សុទ្ធតែត្រូវបានច្រៀងដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដួងរួមមាន កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ , ខេមរៈ សិរីមន្ត , ខេម , ខាន់ ជេមស៌ និងកញ្ញា តន់ ចន្ទសីម៉ា ជាដើម។

បទចម្រៀងទាំង ១១ បទនេះ មិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ សូម្បីតែការថត  សម្លៀកពាក់ និងការតុបតែងខ្លួនរបស់កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅក្នុងបទចម្រៀងនេះ មើលទៅពិតជាជក់ចិត្តឌិតអារម្មណ៍សមទៅតាមសម័យកាល និងពេលវេលា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខ្លាំងណាស់  ។

បទចម្រៀងទាំង១១បទនេះរួមមានបទចម្រៀងរបស់កំពូលតារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ « ជួបតែកម្ម » « ក្រមុំឆ្នាស់ » ,បទចម្រៀងរបស់ លោកឧកញ៉ា ខេមរៈ សិរីមន្ត « អូនលេងបងបាត់ » « ទៅឬមិនទៅ », បទចម្រៀងរបស់លោកខេម « មើលផែនគេផង » « លង់ស្នេហ៍កញ្ញា TikTok » « ឮថាដៃអូនទំនេរ » ,បទចម្រៀងរបស់លោក ខាន់ ជេមស៌ «ក្រមុំអឹមអៀន » « Wife Bank » និងបទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា រួមមានបទ « ចង់ប្រាប់ថាដៃអូនទំនេរ » និងបទ « មិនខ្លាចបងតែខ្លាចកន្លាត » …។

ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីកំពូលតារាចម្រៀងទាំង៥បានបង្ហាញនូវទឹកមុខរីករាយនឹងរំពឹងថា បទចម្រៀងទាំងអស់នឹងទទួលបានការចាប់អារម្មណ៍ពីមហាជននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។

តោះទៅទស្សនា MV ចម្រៀងទាំង១១បទពីកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងអស់​គ្នាតាមរយៈផេកផ្លូវការរបស់ផលិតកម្មទាំងនៅលើ ហ្វេសប៊ុក យូធូប TikTok ជាដើម..៕  

កំពូលតារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ

កំពូលតារាចម្រៀង លោកឧកញ៉ា ខេមរៈ សិរីមន្ត

លោក ខេម

លោក ខាន់ ជេមស៌

កញ្ញា តន់ ចន្ទសីម៉ា