ទើបតែជាពីជំងឺមហារីកតារាសម្តែង អេង វ៉ាណង ចំណាយលុយអស់មិនតិចជាង៤ម៉ឺនដុល្លារវះកាត់ជំងឺសឹកក្បាលឆ្អឹងត្រគៀក 

ទុក្ខផ្ទួនៗគ្នាមែន ! ទើបតែព្យាបាលជាពីជំងឺមហារីកដើមទ្រូងមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាសម្តែង អេង វ៉ាណង ជួបរឿងមួយទៀតដែលតម្រូវឱ្យនាងវះកាត់កាត់ភ្លាមៗប្រសិនបើមិនចង់ឱ្យខ្លួនពិការ ដោយការវះកាត់នេះត្រូវចំណាយថវិការជាង ៤ម៉ឺនដុល្លារ ។ 

កាលពីប៉ុន្មានខែមុនតារាសម្តែង អេង វ៉ាណង ដើរមិនត្រង់ផ្លូវឡើយ ដោយសារនាងមានជំងឺ សឹកក្បាលឆ្អឹងត្រគៀក មិនថាពេលនៅផ្ទះ ឬទៅធ្វើការងារ និងទៅថតភាពយន្ត គឺពិតជាឈឺចាប់និងពិបាកក្នុងការធ្វើដំណើរណាស់ ។ ដោយមិនឃើញពីសភាពធ្ងន់ធ្ងររបស់ខ្លួន តារាសម្តែង អេង វ៉ាណង បានពិភ្សាជាមួយគ្រូពេទ្យជំនាញដើម្បីរកដំណោះស្រាយ ចុងក្រោយគ្រូពេទ្យតម្រូវឱ្យនាងធ្វើការវះកាត់ ។ 

នៅពេលដែលឈឺថាត្រូវវះកាត់នោះ អេង វ៉ាណង មានការព្រួយបារម្ភជាខ្លាំង ពីព្រោះខ្លួនមិនមានថវិការគ្រប់គ្រាន់ដើម្បីវះកាត់ជំងឺ សឹកក្បាលឆ្អឹងត្រគៀក របស់ខ្លួនឡើយ តែទោះជាយ៉ាងណានាងព្យាយាមស្វែងរកជំនួយដើម្បីបានថវិការគ្រប់គ្រាន់ចេញទៅវះកាត់នៅក្រៅប្រទេស ។

តារាសម្តែង អេង វ៉ាណង បានបញ្ជាក់ប្រាប់ការពិតថា ជីវិតនាងអីស៊យដល់ថ្នាក់នេះ ទុក្ខផ្ទូនៗគ្នាតែម្តង ទើបតែព្យាបាលជាពីជំងឺមហារីក ឥឡូវមានជំងឺ សឹកក្បាលឆ្អឹងត្រគៀក ទៀត ។ តែទោះជាយ៉ាងណានាងសំណាងល្អមានបងប្អូនសប្បុរជនក្នុងនិងក្រៅប្រទេសជួយផ្តល់ជំនួយ រហូតបានចេញទៅវះកាត់នៅក្រៅប្រទេសបានជោគជ័យ ពេលនេះនាងអាចដើរបានធម្មតាវិញហើយ ។ 

ជាមួយគ្នានេះដែរ អេង វ៉ាណង បានប្រាប់ថា សម្រាប់ការវះកាត់លើកនេះគឺចំណាយថវិការអស់ជាង៤ម៉ឺនដុល្លារ ។ មកទល់ពេលនេះនាងវះកាត់បានជាងមួយខែហើយ ហើយសុខភាពនាងក៏បានល្អប្រសើរច្រើន អាចដើរបាន និងចេញថតបានដូចមុន គ្រាន់តែពេទ្យហាមធ្វើការងារធ្ងន់ៗ