ឆ្នាំថ្មីនេះតារាបង្ហាញម៉ូដ ចាន់ គង្ការ កាន់តែស្រស់ស្អាត និងសិចស៊ីជាងមុន ក្រោយចំណងស្នេហ៍ខ្លួននិងបុរសបរទេសរូបសង្ហារម្នាក់កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើង តែពេលនិយាយដល់រឿងរៀបការ តារាស្រីរូបនេះ បែរជារារែកចិត្ត មិនចង់រៀបការទៅវិញ ។
ឈានចូលឆ្នាំថ្មីនេះតារាបង្ហាញម៉ូដ ចាន់ គង្ការ មានវ័យ ៣១ ឆ្នាំហើយ ហើយនាងក៏មានចរិតចាស់ទុំជាងមុនដែរ ទាំងការស្លៀកពាក់ និងការតុបតែងខ្លួន ប៉ុន្តែជាញឹកញាប់នាងចូលចិត្តស្លៀកពាក់សិចស៊ីវាលក ចំហដើមទ្រូង ដើម្បីបង្ហាញអ្នកគាំទ្រឱ្យឃើញថា នាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗ សូម្បីតែសម្រស់ដើមទ្រូង ដ៏ធំទ្រលុកទ្រលុករបស់នាង ក៏មិនបានឆ្លងកាត់ការវះកាត់ពីមុនមកដែរ ។
ជួបជាមួយតារាបង្ហាញម៉ូដ ចាន់ គង្ការ កាលពីពេលថ្មីៗក្នុងកម្មវិធីជួបជុំមួយ នាងបានបញ្ជាក់ប្រាប់ថា នាងមិនមានគម្រោងនឹងទៅវះកាត់កែសម្ផស្សផ្នែកណាមួយឡើយ ដោយសារតែនាងគិតថា រូបសម្រស់នាងស្រស់ស្អាតពីធម្មជាតិគ្រប់គ្រាន់ហើយ ។ មូលហេតុដែលដើមទ្រូងនាងចាប់ផ្តើមធំជាងមុន គឺដោយសារតែនាងឡើងគីឡូច្រើន ទើបធ្វើឱ្យបែកសាច់ និងមើលទៅឃើញដើមទ្រូងធំជាងមុន ។
ចាន់ គង្ការ ក៏មិនខ្វល់ចំពោះព័ត៌មានដែលថា នាងបានទៅកែសម្ផស្សដើមទ្រូងដែរ ផ្ទុយទៅវិញនាងបែរជាសប្បាយចិត្ត នៅពេលដែលមានគេចាប់អារម្មណ៍នាងច្រើនបែបនេះ ជាពិសេសគូស្នេហ៍បរទេស របស់នាងកាន់តែសប្បាយចិត្តនៅពេលដែលឃើញនាងស្រស់ស្អាត ។
មកទល់ពេលនេះចំណងស្នេហ៍ ចាន់ គង្ការ និងគូស្នេហ៍បរទេសរបស់នាង កាន់តែផ្អែលល្ហែម ទោះជាអ្នកទាំងពីរពុំទាន់ដឹកដៃគ្នាចូលរោងការដូចជាមិត្តភក្តិក្តី ។ ចាន់ គង្ការ បានបង្ហើបប្រាប់ថា រឿងរៀបការ នាងនៅពុំទាន់គិតគូនៅឡើយទេ ព្រោះបំណងប្រាថ្នាធំ ២ របស់នាងពុំទាន់បានសម្រេច ណាមួយគូស្នេហ៍នាងក៏មិនបានបង្ខំចំពោះរឿងនេះដែរ ពួកយើងទាំងពីរសប្បាយចិត្តរស់នៅក្នុងនាមជាគូស្នេហ៍ ទើបជីវិតមិនសូវជួបនូវបញ្ហា ។ ថ្វីដ្បិតតែមានចរិតដូចបរទេស និងមិនទាន់មានគម្រោងរៀបការ តែ ចាន់ គង្ការ នៅតែមានបំណងដឹកដៃគូស្នេហ៍ខ្លួនចូលរោងការទៅតាមប្រពៃណី ខ្មែរ នៅក្នុងថ្ងៃណាមួយ ឱ្យសមនិងកេរ្តិ៍ឈ្មោះរបស់ខ្លួន ៕