ខ្លឹម ស្រីគា ត្រៀមបញ្ចេញវិដេអូព្រោះខឹងអ្នកមើលងាយមិនផ្តល់តម្លៃដោយមិនខ្លាចប៉ះពាល់គ្មានការងារថ្ងៃក្រោយ !

ប៉ុន្មានថ្ងៃនេះតារាសម្តែង ខ្លឹម ស្រីគា មិនសប្បាយចិត្តប៉ុន្មានឡើង ដោយនាងជួបនូវរឿងក្តៅក្រហាយជាច្រើនដែលធ្វើឱ្យនាងខឹងសប្បារនិងត្រៀមបញ្ចេញវិដេអូ ពីការមើលផ្តល់តម្លៃនិងមិនខ្លាចប៉ះពាល់ដល់ការងាររបស់ខ្លួនទៅថ្ងៃក្រោយឡើយ ។ 

កញ្ញា ខ្លឹម ស្រីគា ក៏ជាតារាសម្តែងនិងបង្ហាញម៉ូដល្បីឈ្មោះមួយរូបផងដែរនៅក្នុងវិថីសិល្បៈ ប៉ុន្តែមិនដឹងជាជួបបញ្ហាអ្វីបានជាធ្វើឱ្យនាងខឹងសប្បារនិងគម្រាមផុសវិដេអូផងដែរ ។ ជាមួយគ្នានោះនាងថែមទាំងបានបង្ហោះសាររៀបរាប់ថា « កន្លែងណាមើលងាយ មិនឱ្យតម្លៃ ខ្ញុំមិនទៅជាន់ទៀតដាច់ខាត (តិចទៀតខ្ញុំផុសវិដេអូ ) ។ ការឈឺចាប់ខ្ញុំ អ្នកផ្សេងមើលមកធម្មតាតែខ្ញុំខុសពីកេ ហើយខ្ញុំជាតួ និយាយចេញហើយមិនខ្លាចថាប៉ះពាល់ធំ រឺគ្មានការងារថ្ងៃក្រោយ » ។

ខ្លឹម ស្រីគា មិនត្រឹមតែក្តៅក្រហាយចំពោះរឿងមិនផ្តល់តម្លៃដល់ខ្លួនប៉ុណ្ណោះទេ នាងថែមទាំងនិយាយថា ចូលសិល្បៈ ៨ឆ្នាំហើយមិនដែលប្រទះការងារ ជាមួយអ្នកដឹក និងជំនួយការដឹកចរិតអន់បែបហ្នឹងទេ ។ 

សាររបស់កញ្ញា ខ្លឹម ស្រីគា កំពុងធ្វើឱ្យមានការរង្គោះរង្គើរ និងមានការចាបអារម្មណ៍ខ្លាំងពីមហាជន ម្នាក់ៗចង់ដឹងច្បាស់ថា នាងជួបប្រទះរឿងអ្វីឱ្យពិតប្រាកដ ពីព្រោះកន្លងមកនាងកម្រនិងបង្ហាញពីអារម្មណ៍បែបនេះនៅក្នុងបណ្តាញសង្គមណាស់ ៕