សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីពេលនេះតទៅ

នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានបង្ហាញនូវមោទនភាពជាទីក្រៃលែងចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «កីឡារស់ក្នុងសន្តិភាព»។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នឹងនាំកិត្តិនាមជាតិកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែត ដោយស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ក្រោមម្លប់នៃសុខសន្តិភាពដែលកម្ពុជាយើងមានបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ ស៊ីហ្គេមចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ​៖ អក្ខរា