ឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង បានប្រកាសប្រាប់ដាស់តឿនមន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន ។ ការចេញសារដាស់តឿននេះក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែ មី នា និងលេីកទិស ដៅសម្រាប់អនុវត្ត ខែ បន្ត កាលព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ។

សេចក្តីថ្លែងរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោស្នងការ នៅពេលនេះមិនមែនជាលេីកដំបូង នោះទេ ប៉ុន្តែជាការរំលឹកដាស់ តឿនជារឿយៗក្នុង នាមជាថ្នាក់ដឹកនាំស្នងការ មិនចង់ឃេីញមន្រ្តីថ្នាក់ ក្រោមរបស់ខ្លួនណាមួយ មានការពាក់ ព័ន្ធនឹងបញ្ហានេះឡេីយ ទាំងការ ប្រេីប្រាស់ ការចែកចាយ ការជួញដូរ ឬធ្វេីជាខ្នងបង្អែកនៃអំពេីល្មេីស គ្រឿងញៀននេះ។
ក្រៅពីនេះលោកស្នងការបានប្រកាសថា មន្ត្រីនគរ បាលដែលមានកំហុសខាងវិន័យរបស់កងក ម្លាំងនគរ បាលជាតិ ក្នុងកម្រិតអប់រំណែនាំឬត្រូវផ្អាកការងារជា ប ណ្តោះ អាសន្ននោះមិនត្រូវបានយកមកបង្ហាញ ខ្លួន នៅការិ យាល័យបុគ្គលិក ឬនៅក្នុងស្នងការដ្ឋានដូច មុនទៀតទេ ប៉ុន្តែមន្រ្តីនោះត្រូវបញ្ជូនគាត់ឱ្យទៅបំពេញភារកិច្ចនៅព្រំដែនរយៈពេល យូរ ដេីម្បីឱ្យគាត់បានដឹងពីការលំបាកនៅទីនោះដូចម្តេចខ្លះ ដែ លការប្រកាសនេះគឺស្របតាមអនុសាសន៍ណែនាំរបស់រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ថ្លែងនាប៉ុន្មា នថ្ងៃកន្ល ង ទៅ។
តាមរយៈសារដាស់តឿននេះសង្ឃឹមថា មន្រ្តីនគរ បា លគ្រប់រូបត្រូវប្រតិបត្តិឱ្យត្រឹមត្រូវស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនជាកងកម្លាំងនគរបាលជាតិត្រូវគោរព វិន័យនិង បទបញ្ជា របស់ថ្នាក់ដឹកនាំ ជឿជាក់ថា មិនមានមន្រ្តីនគរ បាលរូបណាមានការពាក់ព័ន្ធជា មួយនឹងបញ្ហាគ្រឿងញៀននោះឡេីយ៕



