លោក ដេវីដ ឆាណាយវ៉ា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ខ្លួនហើយ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងបទបរិហាកេរិ៍្តជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិចំណោតរាមឃុំចំណោតរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីអំឡុងខែមិនាឆ្នាំ២០២៣បទល្មើសដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២៩៤មាត្រា២៩៥នឹងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ដីកាបង្គាប់អោយឃុំខ្លួនដោយលោកផាត់ពៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ។
លោក ដេវីដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរសារព័ត៌មាន កន្លែងកំណើតសង្កាត់លេខ៥ មានទីលំនៅមុនពេលចាប់ខ្លួនស្នាក់ផ្ទះលេខ២១២អឺ២ ផ្លូវសីហនុ ភូមិ៤ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានី ភ្នំពេញ៕