ក្រសួងវប្បធម៌បង្ហាញភាពជោគជ័យធំសម្តែងរបាំព្រះរាជទ្រព្យ នៅបារាំង និងកោតសរសេីរគំរូវីរៈភាព អង់អាចលះបង់របស់នាដការី ឈឹម ចាន់ស្រីណុច

ពេលនេះបេសកម្មសម្តែងរបាំព្រះរាជទ្រព្យ ដេីម្បីផ្សព្វផ្សាយសិល្បះវប្ប្បធម៍ខ្មែរ នៅប្រទេសបារាំង ដែលដឹកនាំផ្ទាល់ ដោយលោកស្រី ភឿង សកុណា ស្តេចយាងរួមព្រះដំណេីដោយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រីអ្នកឧកញ៉ា មៅ ចំណាន ប្រធានសមគមសិល្ប: ត្រូវបានបញ្ចប់ ទទួលបានមហាជោគជ័យ ប្រកបដោយកិត្តិយសជូនជាតិ មាតុភូមិ ។ 

លោកស្រី សុទ្ធ សុម៉ាលី ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរបាំបុរាណខ្មែរ និងជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ នៅលើសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ក្នុងនាមជានាដការរបាំព្រះរាជទ្រព្យ ក្រសួងវប្បធម៍និង វិចិត្រសិល្បះ នៃ កម្ពុជា យេីងខ្ញុំទាំងអស់គ្នាសូមគោរថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  

នាយករដ្ធមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ឱកាស អនុញ្ញាត្តិអោយយេីងខ្ញុំបានចេញទៅសម្តែងរបាំព្រះរាជទ្រព្យតំណាងជាតិជូនភ្ញៀវលេីឆាកអន្តរជាតិបានទស្សនា។ 

លោកស្រីបន្តថា នាដការ តន្រ្តីករ អ្នកចម្រៀង រួមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ បានរួមគ្នាអស់ពីសមត្ថភាពដេីម្បីបំពេញភារកិច្ចដ៏ឧត្តមនេះ រហូតបានជោគជ័យដ៏ត្រជះត្រចង់គ្រប់ទីកន្លែង ទោះបីនៅសល់តែការសម្តែងចុង

ក្រោយមួយលេីកទៀត នាដការ ឈឹម ចាន់ស្រីណុចបានទទួលដំណឹងថា អ្នកម្តាយទទួលមរណះភាពហេីយក្តី យេីងទាំងអស់គ្នាមានចិត្តក្តុកក្តួលជាខ្លាំង ប៉ុន្តែ

ក្នុងនាមជានាដការតំណាងជាតិ យេីងទាំងអស់គ្នាខិតខំលេីកទឹកចិត្ត ដោយមានការរួមរំលែកទុក្ខពីលោកកុងស៊ុល កិត្តិយស អ៊ាត វិច្ចិការ ជួយជ្រុមជ្រែងផងដែរ នាងបានខិតខំតស៊ូ មិនបោះបង់ការសម្តែងចុងក្រោយនោះឡេីយ នាងជូតទឹកភ្នែក រួចផាត់ម្សៅ គ្រងសម្លៀកបំពាក់របាំចេញសម្តែងរហូតចប់ កម្មវិធី

ទាំងនៅពេលឈុតរបាំចុងក្រោយ ជិតបញ្ចប់ ទាំងអស់គ្នានៅលេីឆាកបានឃេីញថា គាត់ប្រឹងញញឹមទាំងទឹកភ្នែកហូរ លេីសមរភូមិឆាកសិល្បះ អន្តរជាតិ ដេីម្បីលេីកស្ទួយវប្បធម៍ជាកិត្តិយសជាតិ ខ្មែរធ្វេីបាន អនុស្សាវរិយនេះយេីងខ្ញុំនឹងចងចាំ ហេីយសុំកោតសរសេីរនៅគំរូវិរះភាព អង់អាចក្នុងការលះបង់របស់នាដការ ស្រីណុច។

គួររម្លឹកថា អំឡុងពេល នាដការី ឈឹម ចាន់ស្រីណុច ស្ថិតនៅប្រទេសបារាំងនៅឡើយ ស្រាប់តែនាដការីរូបនេះ ទទួលដំណឹងបាត់បង់អ្នកម្តាយជាទីស្រឡាញ់ ដែលជាហេតុបណ្តាឲ្យមានការតក់ស្លុតអំឡុងពេលសម្តែងនោះ ដើម្បីបន្តបេសកកម្មសម្ដែងរបាំព្រះរាជទ្រព្យកម្ពុជាជូនជាតិមាតុភូមិ នាងធ្វើបានជោគជ័យគ្រប់កន្លែងនៃការសម្តែង។