នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅវិមានកីឡដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះរាជាណាចក្រកម្ពុជា នឹងកត់ត្រាប្រវត្តិសាស្ត្រមួយបន្ថែមសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលបានទន្ទឹងរង់ចាំជាង៦៤ឆ្នាំ(ចាប់តាំងពីឆ្នាំ១៩៥៩-២០២៣) ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានបង្ហាញនូវមោទនភាពជាទីក្រៃលែងចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «កីឡារស់ក្នុងសន្តិភាព»។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នឹងនាំកិត្តិនាមជាតិកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែត ដោយស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ក្រោមម្លប់នៃសុខសន្តិភាពដែលកម្ពុជាយើងមានបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត៕
អត្ថបទ៖ អក្ខរា