សុំលេងឈុតធំហើយ ! មិនឱ្យសុំាភ្នែកអ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ចេញ MV ចម្រៀង « ព្រមទៅយកបងធ្វើប្តី » រំលេចនូវល្ខោនខោលយ៉ាងអស្ចារ្យ ! 

ឆ្នាំនេះកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត សុំលេងឈុតធំហើយ ត្រឹមតែ MV ចម្រៀង « សៅអើយនាងសៅ » ល្បីមិនអស់ចិត្ត និងដើម្បីកុំឱ្យសុំាភ្នែកអ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បញ្ចេញនូវ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ព្រមទៅយកបងធ្វើប្តី »រំលេចនូវល្ខោនខលយ៉ាងនិងល្ខោនស្បែកធំយ៉ាងអស្ចារ្យ ពេលបានទស្សនាហើយ ម្នាក់ៗស្រែកថា Wow ! គ្រប់ៗគ្នា ។ 

MV ចម្រៀង « ព្រមទៅយកបងធ្វើប្តី » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញជាផ្លូវការនៅព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២៥ នៅក្នុងផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ដោយ MV ចម្រៀងនេះធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត ទាំងបច្ចេកទេសថត ការសម្តែង និងកាត់តជាដើម ជាពិសេសទឹកដមសម្លេងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងបទចម្រៀងមួយបទនេះ កាន់តែទាក់ចិត្តអ្នកគាំទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។ 

កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយថា « កក្រើកទៀតហើយ សុំលេងឈុតធំហើយឆ្នាំនេះ « បទព្រមទៅយកបងធ្វើប្តី »  មានបញ្ចូលល្ខោនខោលផង មានបញ្ចូលល្ខោនស្បែកធំផងនិងឈុតសំលៀកបំពាក់ជនជាតិដើមខ្មែរលើផង ។ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងនាពេលខាងមុខនេះ ពួកយើងបានផលិតនៅMVមួយឡើង ដែលបានបង្ហាញពីល្ខោនខោល និងល្ខោនស្បែកធំ ផ្សាភ្ជាប់ជាមួយសិល្បៈចម្រៀង សង្ឈឹមថាពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា នឹងមានការពេញចិត្តជាមួយចម្រៀងមួយបទនេះ អរគុណបាទ» ។ 

គួររំលឹកផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទំលាក់បទចម្រៀងថ្មីៗបែបកន្រ្ទឹមមរបស់ខ្លួនជាច្រើន ដើម្បីជាកាដូដល់អ្នកគាំទ្រខ្លួន ជាពិសេសបទចម្រៀង « សៅអើយនាងសៅ » ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជន ចំណែកបទចម្រៀង « ព្រមទៅយកបងធ្វើប្តី » ក៏ត្រូវបានរំពឹងថា នឹងមានអ្នកគាំទ្រខ្លាំងមិនធម្មតាដែរ ជាក់ស្តែងគ្រាន់តែទំលាក់ MV ចម្រៀងនេះភ្លាម មានអ្នកគាំទ្រជាច្រើន បានបង្ហាញនូវការពេញចិត្ត និងការគាំទ្រខ្លាំងទៅហើយ ។ តោះទៅទស្សនា MV ចម្រៀងនេះទាំងអស់គ្នាថា អស្ចារ្យ និងគួរ ឱ្យចាប់អារម្មណ៍ខ្លាំងកម្រិតណា ? ក្នុងនោះក៏មានការចូលរួមសម្តែងពីតារាស្រីល្បីឈ្មោះ កញ្ញា កុយ អេណា ចូលរួមសម្តែងជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ផងដែរ ៕

ព្រមទៅយកបងធ្វើប្តី | ឧកញ៉ា ខេមរៈ សិរីមន្ត [ OFFICIAL MV ](អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ)

ព្រមទៅយកបងធ្វើប្តី | ឧកញ៉ា ខេមរៈ សិរីមន្ត [ OFFICIAL MV ](អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ) 🎥 YouTube 4K : https://youtu.be/UA9_CSPGP9M គ្រប់គ្រងការផលិតៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និពន្ធMelody និងទំនុកច្រៀងៈ Na Roth គ្រប់គ្រង Audio: សាក់ ធារិទ្ធ និពន្ធបទភ្លេង: ប្រុសម៉ៅ ហ្គីតាៈ ជួប សិលា ដឹកនាំសម្តែង:​ Dr.JONATHAN គ្រប់គ្រងវីដេអូៈ សាធ បញ្ញាវុធ រៀបចំការផលិត: ឃ្លោក ចំរ៉ុង AD: ភុន ដែន & សួគ៌ លីម៉េង ដឹកនាំថត: ភួង សុខភារិន & សុខ ដាន់ ជំនួយការថត: ប៊ុន ថង-ប៉ុន ចាន់ណារ៉ា & សុីន Puller Focus: ថា ហាវ កាត់តៈ Dr.JONATHAN កែពណ៌ៈ M-FREE ប្រធានផ្នែកបច្ចេកទេសភ្លើង: ថា ឃា (K) ជំនួយការបច្ចេកទេសភ្លើង: សុខ លាង-សុវណ្ណ ឧត្ដម -មាស ហុកឡេង-មាស ផល្លា & តឿ តុង Prop Master: លឹម ភារិទ្ធ & គុយ រួត ដេគ័រ: យន់ សុវឌ្ឍនា-ងួន ហេង-រឿង សុវណ្ណារិទ្ធ-ហេង វិសុទ្ធ-ហេង សិទ្ធី-សឿង សីហា-ពីន សុខែម៉ារី-រិន សុខឡេង-សឿន ឌី-មុន្នី វុទ្ធីវីហ្សារ-វ៉ាត ចំរ៉ុង & ឌុង រដ្ឋា Graphic Designer: ជឿន ប្រុស Location & BTS: វណ្ណ ឆៃ អ្នកបើកបរ & Production: រ៉ាវីត បច្ចេកទេសសំឡេងៈ ហ៊ួត ភារ៉ា Make Up: Kino Team #galaxynavatra #សិល្បៈរស់ក្នុងសន្តិភាព #ព្រមទៅយកបងធ្វើប្តី #ឧកញ៉ាខេមរៈសិរីមន្ត #CAMBODIABEER #បទចូលឆ្នាំខ្មែរ #ចូលឆ្នាំថ្មី២០២៥ #pop #popmusic #khmersong #khmermusic #NewMusic #MusicOnStage #MusiconTrend

Posted by Galaxy Navatra on Thursday, March 13, 2025