ភរិយាអភិបាលខេត្តកណ្តាល សម្រេចសាងផ្នួសកាន់សីល១០ រយៈពេល១៥ថ្ងៃនៅឥណ្ឌា


លោកស្រី អ៊ូ ធីតាពៅ បានសម្រេចចិត្តសាងផ្នួសតាមបំណងប៉ងប្រាថ្នាហើយនៅប្រទេសឥណ្ឌា រយៈពេល ១៥ថ្ងៃពោរពេញទៅដោយកុសល។

លើបណ្តាញសង្គមហ្វេសប៊ុក លោកស្រី អ៊ូ ធីតាពៅ បានសរសេរយ៉ាងដូច្នេះថា៖ «ម៉ិចហើយជីវិត! អរគុណគ្រួសារសាច់ញាតិមិត្តភក្ត្រ័បងប្អូនដែលជួយសម្របសម្រួលអោយបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច…..! ជីវិតដូនជីរក្សាសិល10រយៈពេល15ថ្ងៃនៅប្រទសឥណ្ឌាពោរពេញទៅដោយកុសល ចង់អោយអ្នកទាំងឡាយបានភ្លក់រស់ជាតិតែអាស្រយ័លើបុណ្យចាស់របស់សត្វ។ ដូចនេះមានតែជូនបុណ្យ សូមបុណ្យដែលខ្ញុំបានកសាងសព្វៗកាលបានដល់អ្នកទាំងឡាយទាំងពួងទាំងអស់ទាំងអរុកអារក្សអ្នកតា ទេវតាឥន្ទ្រព្រហ្មសព្វសត្វទាំង10ទិស31ឋានបានទទួលចំណែកបុណ្យរបស់ខ្ញុំសូមអោយសព្វសត្វបានសេចក្តីសុខរួចចាកផុតទុក្ខបានរួចរដោះ។ សុំអនុមោទនាបុណ្យតាមសមគួរដោយសទ្ធាជ្រះថ្លាទទួលបុណ្យផងចោះ»។

សូមជម្រាបថា ជារឿយៗលោកស្រីភរិយាអភិបាលខេត្តកណ្តាល លោក គួច ចំរើន តែងតែចូលរួមលើកស្ទួយពុទ្ធសាសនា និងចូលរួមចំណែកក្នុងកិច្ចការងារសិក្សាព្រះធម៌ជាហូរ អាចទុកថា ជាពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមក្នុងព្រះសាសនា៕