គួរឱ្យសរសើរតារាកូនកាត់ខ្មែរ – រុស្ស៊ី ឌៀប សូហ្វៀរ៉ា ប្រកាសឈប់ចាយលុយម្តាយទាំងវ័យក្មេងនិងប្រឹងរកលុយទិញរថយន្តផ្ទាល់ខ្លួន ! 

គួរឱ្យសរសើរតារាវ័យក្មេងកូនកាត់ ខ្មែរ – រុស្ស៊ី កញ្ញា ឌៀប សូហ្វៀរ៉ា ណាស់ គ្រាន់តែធំពេញវ័យភ្លាមប្រកាសឈប់ចាយលុយម្តាយ និងបេ្តជ្ញាប្រឹងរកលុយ ដើម្បីទិញរថយន្តផ្ទាល់ខ្លួនជិះ ។ 

វ័យមិនទាន់២០ឆ្នាំផងកញ្ញា ឌៀប សូហ្វៀរ៉ា កាន់តែស្រស់ស្អាត និងមានយីអ៊ុនខ្ពស់ ត្រូវបានបណ្តាក្រុមហ៊ុន និងម្ចាស់ផលិតកម្មជាច្រើនហៅថតជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រាក់ចំណូលនាងចាប់ផ្តើមកើនឡើងជារៀងរាល់ឆ្នាំ ។ កញ្ញា ឌៀប សូហ្វៀរ៉ា បានទទួលស្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃខ្លួននាងចាប់ផ្តើមកើនឡើងជាងមុនទ្វេរដង ទាំងការងារសម្តែង និង ថតផ្សាយពាណិជ្ជកម្មនានា …។  

ជាមួយនិងភាពជោគជ័យនេះ កញ្ញា ឌៀប សូហ្វៀរ៉ា ក៏បានប្រកាសថា នាងមិនចាញ់លុយម្តាយដូចមុនទៀតទេ នាងប្រឹងប្រែងរកលុយដោយកម្លាំងញើសឈាមរបស់ខ្លួន ដើម្បីទុកចំណាយលើការទិញសំភារៈផ្ទាល់ខ្លួន ថ្លៃការសិក្សា និងថ្លៃចាយវាយផ្សេងៗ ក្នុងនោះនាងមានគម្រោងធំសម្រាប់ខ្លួនឯងគឺនាងចង់ទិញរថយន្តទំនើបក្នុងក្តីស្រមៃខ្លួន ។ 

ឌៀប សូហ្វៀរ៉ា នឹងត្រឡប់ទៅកាន់ឆាកបវរកញ្ញាជាថ្មីម្តងទៀតនៅពេលនាងពេញវ័យ ពេលនេះនាងកំពុងពង្រឹងសមត្ថភាពខ្លួនបន្ថែមឱ្យបានល្អគ្រប់គ្រាន់ មុននឹងឈានទៅដណ្តើមមកុដធំលំដាប់ថ្នាក់អន្តរជាតិ ៕