ទោះបីមិនទាន់មានឱកាសបានថតភាពយន្តខ្នាតធំដូចជាមិត្តរួមជំនាន់តែកញ្ញា កុយ អេណា ទទួលបានឱកាសការងារជាច្រើន ជាពិសេសថ្មីៗនេះនាងបានចូលរួមសម្តែងនៅក្នុង MV ថ្មីស្រឡាងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត តាមរយៈបទ « សៅអើយនាងសៅ » របស់ផលិតកម្ម Galaxy Navatra សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។

តាមរយៈMVចម្រៀង « សៅអើយនាងសៅ » បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កញ្ញា កុយ អេណា កាន់តែល្បីល្បាញថែមមួយកម្រិតទៀត ពីព្រោះនេះជាលើកដំបូងហើយដែលនាងមានឱកាសបានចូលរួមសម្តែជងជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ។ ថ្វីដ្បិតតែក្នុងMVចម្រៀងនេះ កញ្ញា កុយ អេណា តែងតខ្លួនខ្មៅបន្តិចតែស្រស់ស្អាតនិងប្លែកគួរឱ្យចាប់អារម្មណ៍ ។
ក្រៅពីកញ្ញា កុយ អេណា ក្នុងMV ចម្រៀង « សៅអើយនាងសៅ » មានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនដែលធ្វើឱ្យ MV ចម្រៀងនេះកាន់តែផ្ទុះខ្លាំងជាមួយនិងការសម្តែងដ៏ក្រម៉ិចក្រមើមរបស់សិល្បករទាំងអស់ ។
កញ្ញា កុយ អេណា បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលនាងបានចូលរួមសម្តែងក្នុង MV ធំរួមជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត ។ កន្លងមកនាងធ្លាប់មានក្តីស្រមៃថា ថ្ងៃណាមួយនាងនិងមានឱកាសបានចូលរួមថតជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត ទីបំផុតក្តីស្រមៃនោះក្លាយជាការពិតហើយ នាងពិតជាពេញចិត្តខ្លាំងជាមួយ MV ចម្រៀង « សៅអើយនាងសៅ » ។ ទោះបីជាក្នុងMVចម្រៀងនេះមើលទៅបែបអ្នកស្រុកស្រែ តម្រូវឱ្យ កុយ អេណា ដែលជាស្រីស្អាតតែងខ្លួនបែបនារី ស្រុកស្រែចំការ សប្បុរស្រអែម តែត្រូវនឹងចំណងចំណូលចិត្តនាងតែងម្តង ។
កញ្ញា កុយ អេណា រំពឹងថា MV ចម្រៀង « សៅអើយនាងសៅ » នឹងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ។ តោះទៅទស្សនាការសម្តែងរបស់កញ្ញា កុយ អេណា ក្នុងMVចម្រៀង «សៅអើយនាងសៅ » ទាំងអស់គ្នា ៕




