ស្របពេលលេចមុខនៅក្នុងភាពយន្តខ្នាតធំលើកដំបូង នាដការីរបាំបុរាណ សុខគា គឹមលាង ហៅ Kon Ant បានពោលពាក្យមួយឃ្លាថា « ភាពដដែលៗគឺជាសត្រូវរបស់សិល្បៈ » ។

កញ្ញា សុខគា គឹមលាង គឺជានាដការីបុរាណមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត និងមានកេរ្តិ័ឈ្មោះល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែជាច្រើនឆ្នាំមកនេះនាងមិនដែលមានវត្តមាននៅក្នុងភាពយន្តណាមួយទេ ទើបតែថ្មីៗនេះនាងមានវត្តមានលើកដំបូងនៅក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្ម LD ដែលមានចំណងជើងថា « សាសនាងងឹត » ។
ជួបជាមួយកញ្ញា សុខគា គឹមលាង ដោយផ្ទាល់នាងបានបញ្ជាក់ប្រាប់ថា ថ្វីដ្បិតតែរឿង « សាសនាងងឹត » នាងត្រូវសម្តែងជាតួអង្គម្តាយ តែនាងសប្បាយចិត្ត ហើយក៏មិនប្រកាន់ខ្លួនដែរ សំខាន់រឿងនេះជារឿងដែលនាងស្រឡាញ់ និងចូលចិត្តបំផុតនូវតួអង្គជាភរិយា និងជាម្តាយគេ ។
ទន្ទឹមនិងការបង្ហាញវត្តមានថ្មី កញ្ញា សុខគា គឹមលាង ក៏បានបង្ហើបប្រាប់ពីគម្រោងការងារធំៗជាច្រើននៅក្នុងឆ្នាំ២០២៥ នេះទាំងការងារថតភាពយន្តជាបន្ត និង ការងារទាក់ទងនឹងផ្នែករបាំ ៕


