សុវត្ថិ មុនីវណ្ណ បញ្ចេញស្ទាយថ្មីក្នុងបទចម្រៀង«ក្រមុំឥឡូវៗ» អង្រួនចិត្តអ្នកគាំទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រ ក្នុងនោះតារាចម្រៀង សុវត្ថិ មុនីវណ្ណ ក៏បានផ្លាស់ប្តូរនូវរសជាតិថ្មីងាកមកច្រៀងចម្រៀងបែបរដឺន និងបានបញ្ចូលនូវឧបករណ៍ខ្លុយខ្មែររំលេចក្នុងបទចម្រៀង « ក្រមុំឥឡូវៗ» ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ។

MV ចម្រៀង « ក្រមុំឥឡូវៗ» របស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ បានចេញជាផ្លូវការកាលពីថ្ងៃទី២៧ខែ កុម្ភះ ដោយក្នុង​ MV​ ចម្រៀងនេះតារាចម្រៀង សុវត្ថិ មុនីវណ្ណ បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ទាំងស្ទាយនៃការច្រៀង ក៏ដូចជាការសម្តែងផងដែរ ជាពិសេសក្នុងបទចម្រៀងមួយបទនេះមានបញ្ចូលនូវឧបករណ៍ខ្លុយខ្មែររំលេចជាមួយ  ។

ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍ជាមួយMV ចម្រៀង « ក្រមុំឥឡូវៗ» របស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ ។ មានអ្នកខ្លះសរសើរថា សុវត្ថិ មុនីវណ្ណ ពិតជាច្រៀងបានពិរោះនៅក្នុងបទចម្រៀងមួយបទនេះ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដឹងតែរាំហ៊ុយដីហើយ ។ 

តារាចម្រៀង សុវត្ថិ មុនីវណ្ណ បាននិយាយថា នេះជាបទចម្រៀងថ្មីរបស់លោកសម្រាប់ថ្ងៃចូលឆ្នាំថ្មីសូមគាំទ្រផង លោកត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនជាបន្តបន្ទាប់ទៀត ។ តោះទៅទស្សនា MV ចម្រៀង « ក្រមុំឥឡូវៗ» ពីតារាចម្រៀង សុវត្ថិ មុនីវណ្ណ ទាំងអស់គ្នា ៕

សូមទស្សនាMVបទចម្រៀង៖