សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីស្ថានភាពសុខភាពល្អប្រសើរ និងអាចវាយកូនគោលបាន ក្នុងអំឡុងឆ្លងជំងឺកូវីដ១៩។ ការបង្ហាញខ្លួនលើទីលានវាយកូលគោលនេះ គឺធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួនតូច ដែលសុទ្ធសឹងតែក្រុមជ្រុលនិយម បានប្រមាថដល់អាយុជីវិតសម្ដេច ខណៈមានមនុស្សជាច្រើនពិសេសប្រជាពលរដ្ឋលើសលប់បានបន់ឱ្យសម្ដេចតេជោបានឆាប់ជាស្បើយពីជំងឺ។
ក៏ជាការឆ្លើយតបទៅពួកជ្រុលនិយមមួយក្តាប់តូច ដែលបន់ឲ្យសម្តេចឆាប់ស្លាប់ពេលសម្តេចប្រកាសពីការឆ្លងកូវីដ កាលពីពីរថ្ងៃមុន។
តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន សរសេររៀបរាប់ថា៖ «អ្នកជំងឺកូុវីដវាយកូនគោល! មានអ្នកបន់ឲ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម។ ព្រឹកនេះខ្ញុំប្រើពេលជាង៣ម៉ោងវាយកូនគោលកម្លាំងប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំពេលវាយdriver ចេញ។គ្មានក្អកគ្មានហៀរសំបោរ។ ទាំងគ្រូពេទ្យនិងបងប្អូនផ្សេងទៀតបានលើកទឹកចិត្តឲ្យខ្ញុំហាត់ប្រាណទើបឆាប់ជាសះស្បើយ»។
សម្តេចតេជោបន្តថា សម្តេចយកការវាយកូនគោលដែលជាកីឡា ដែលសម្តេចចូលចិត្តដើម្បីហាត់ប្រាណតែសម្តេចនៅតែប្រុងប្រយ័ត្ន មិនឲ្យជំងឺសម្តេចឆ្លងទៅអ្នកផ្សេងទៀតពិសេសកូនៗដែលបម្រើការងារនៅតារាងកូនគោលទេ។ សម្តេចតេជោបានបញ្ជាក់ទៀតថា «ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមានកូវីដ.19ខ្ញុំតែមិនចូលរួមប្រជុំឬទទួលភ្ញៀវនោះទេ។ ខ្ញុំសង្ឃឹមថានឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញាលី ហួរនៅថ្ងៃ៧មីនា២០២៥ខាងមុខ»។
បន្ទាប់ពីមានបុគ្គលមួយចំនួនតូច ដែលសុទ្ធសឹងតែក្រុមជ្រុលនិយម បានប្រមាថដល់អាយុជីវិតសម្ដេច ខណៈមានមនុស្សជាច្រើនពិសេសប្រជាពលរដ្ឋលើសលប់បានបន់ឱ្យសម្ដេចតេជោបានឆាប់ជាស្បើយពីជំងឺ។
សូមរម្លឹកថាកាលពីយប់ថ្ងៃទី២៥ កុម្ភៈ ២០២៥កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាឆ្លងជំងឺកូវីដ-១៩ ក្រោយមានអាការៈក្អក និងហៀរសំបោរ មួយយប់មួយថ្ងៃកន្លងមកនេះ។ ការប្រកាសរបស់សម្តេចពីអាការៈសុខភាពនេះ គឺដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់សម្តេច ក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃទី២៦ កុម្ភៈ និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨ កុម្ភៈ ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយត្ឋ័ទាំងអស់គ្នា ព្រោះជម្ងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយទេ៕
