ត្រៀមរាប់ថយក្រោយអ្នកកំរៀងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស 2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរដល់ស្រុកកំរៀង ខេត្តបាត់ដំបង ហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមានលោក Tempo Tris ,លោក សុវត្ថិ សិរីវុឌ្ឍ,អ្នកនាង ខាត់ សួស្តី ,លោក រាជ ប្រាថ្នា, កញ្ញា L-D-A ,កញ្ញា អ៊ុក សុវណ្ណារី,លោក ធឿន បូរី,កញ្ញា ធីតា ដាវីកា, កញ្ញា Na Bee និងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី01-02 ខែមីនា ឆ្នាំ2025 នេះ ដែលមានទីតាំងភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងចាប់ពីម៉ោង 7យប់ ដល់ម៉ោង11យប់។  

នៅបរិវេណការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្តសប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕

ទប់អារម្មណ៍មិនជាប់ចង់ឱ្យដល់ឆាប់ៗ DAZZ TOUR CONCERT ខេត្តបាត់ដំបង 🗓ថ្ងៃទី22-23 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង…

Posted by Galaxy Navatra on Monday, February 17, 2025

នឹកពុកម៉ែបងប្អូនអ្នកកំរៀង កុំភ្លេចជួបគ្នាមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស DAZZ TOUR CONCERT 🗓ថ្ងៃទី01-02…

Posted by Galaxy Navatra on Tuesday, February 25, 2025