ពិសេសសម្រាប់អ្នកភ្នំពេញក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗជាច្រើនរូប

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra នៅរាជធានីភ្នំពេញ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា៖ លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមានលោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ, លោកNak Fake ,កញ្ញា សុខុម រចនា ,លោក VIKIT, លោក រ៉ុន គឹមសន, កញ្ញា ឡុង លក្ខិណា និងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី01-02 ខែមីនា ឆ្នាំ2025 នេះ ដែលមានទីតាំងដីឡូត៍ជាប់បុរីជីបម៉ុងពោធិចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង 7យប់ ដល់ម៉ោង11យប់។  

នៅបរិវេណការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្តសប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕

ទប់អារម្មណ៍មិនជាប់ចង់ឱ្យដល់ឆាប់ៗ DAZZ TOUR CONCERT ខេត្តបាត់ដំបង 🗓ថ្ងៃទី22-23 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង…

Posted by Galaxy Navatra on Monday, February 17, 2025
EXPREZ TOUR CONCERT រាជធានីភ្នំពេញ

កក្រើកទៀតហើយនៅភ្នំពេញចុងសប្តាហ៍នេះជាមួយមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស EXPREZ TOUR CONCERT 🗓ថ្ងៃទី01-02 ខែមីនា ឆ្នាំ2025 ចាប់ពីម៉ោង 8យប់តទៅ 📍ទីតាំងដីឡូត៍ជិតបុរីជីបម៉ុងពោធិចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 🔈ចូលរួមទស្សនាដោយសេរី #galaxynavatra #galaxynavatra_សិល្បៈរស់ក្នុងសន្តិភាព #galaxynavatrakh #EXPREZ #EXPREZYOURSELF #EXPREZTOURCONCERT

Posted by Galaxy Navatra on Monday, February 24, 2025