កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បេះដូងមនុស្សធម៌ សិល្បៈ កីឡា និងអ្នកបង្កើតមាតិកា ចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រាក្នុងមណ្ឌលមែកឈើ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើការងារសប្បុរសធម៌ដ៏គួរឱ្យសរសើរ កាលពីម្សិលមិញ ដោយបានដឹកនាំមិត្តសិល្បករ កីឡាករ និងអ្នកបង្កើតមាតិកា ជាច្រើននាក់ទៅចែកអំណោយនៅកុមារកំព្រាក្នុងមណ្ឌលមែកឈើ ។ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « បេះដូងមនុស្សធម៌ សិល្បៈ កីឡា និង Influencerបានជួបក្មួយៗកុមារកំព្រាដោយផ្ទាល់រឹតតែអាណិតនិងស្រឡាញ់ពួកគាត់ណាស់ ថ្ងៃម្សិលមិញនេះខ្ញុំបាទនិងសិល្បករ កីឡាករ influencer ល្បីៗ បាននាំគ្នានាំយកគ្រឿងឧបភោគបរិភោគនឹងអង្ករចំនួន3តោន ជូនដល់ក្មួយៗកុមារកំព្រាក្នុងមណ្ឌលមែកឈើ រួមគ្នាចែករំលែកក្តីស្រឡាញ់ បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នាឲ្យបានច្រើន » ។ 

បន្ទាប់ពីឃើញសកម្មភាពរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយភរិយា ដែលតែងតែផ្តល់ក្តីស្រឡាញ់ និងធ្វើការងារសប្បុរសធម៌តាមតំបន់នានា ធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនសរសើរនូវទង្វើររបស់លោក ។ 

នេះមិនមែនជាលើកដំបូងទេដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត លេចមុខក្នុងការងារសប្បុរសធម៌កន្លងមកលោកបានធ្វើចូលរួមចែករំលែកក្តីស្រឡាញ់ និងចែកអំណោយរាប់មិនអស់ដល់អង្កការក៏ដូចជាជនខ្វះខាតនៅតាមតំបន់ជិតឆ្ងាយ ។ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ថែមទាំងបាននិយាយទៀតថា លោកនឹងបន្តធ្វើការងារសប្បុរសធម៌នេះតទៅមុខទៀត តាមលទ្ធភាពដែលខ្លួនមាន ៕