តាមរយៈសំណេរនៅលើហ្វេកបុក នារាត្រីថ្ងៃទី០៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះកីឡាការិនីបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ដោយយកឈ្នះកីឡាការិនីឡាវ ក្នុងលទ្ធផល ២ទល់០(Cambodia 2-0 Laos) នៅកីឡដ្ឋាន ស្មាត អ អេស អិន។
សម្តេចតេជោ បានសរសេរថា៖ សូមអបអរសាទរ និង កោតសរសើរចំពោះកីឡាការិនីជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់(នារី GroupB) នា រាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា vឡាវ ដែលបានយកឈ្នះកីឡាការិនីឡាវ ក្នុងលទ្ធផល (Cambodia 2-0 Laos) ដែលទើបបានប្រកួតចប់នៅកីឡដ្ឋាន ស្មាត អ អេស អិន មុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមកីឡាការិនីកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀតផងដែរ៕ អត្ថបទ៖ សីហា