មកស្គាល់តួអង្គសំខាន់ពីររូបក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន »

កញ្ញា កែវ សុផានិត និងលោក ថេង គឹមស គឺជាតួអង្គសំខាន់នៅក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ដែលកំពុងសម្តែងជូនមហាជនទស្សនានៅសាលសន្និសិទចតុមុខ ។ 

គ្រាន់តែបើកឆាកការសម្តែងថ្ងៃដំបូងផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន សំបុត្រលក់អស់គ្មានសល់ ជាក់ស្តែងពេលបើកឆាកសម្តែងភ្លាម សម្លេងទះដៃ ស្រែកហ៊ោកញ្ជ្រៀវពេញសាលចតុមុខ ដែលបញ្ជាក់ថា ការសម្តែងរបស់សិល្បករទាំងអស់ពិតជាអស្ចារ្យ ជាផ្ទាំងទស្សនីយ៍ភាពដ៏កម្របានទស្សនា សូម្បីតែលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានវាយតម្លៃខ្ពស់ចំពោះការសម្តែងដ៏អស្ចារ្យនេះ ។ 

សម្រាប់តួអង្គសំខាន់នៅក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » គឺសម្តែងដោយកញ្ញា កែវ សុផានិត និងលោក ថេង គឹមស ។ អ្នកទាំងពីរគឺជាសិល្បករដែលមានទេពកោលស្យល្អក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ រាល់ពេលមានការសម្តែងល្ខោនធំៗម្តងៗ តែងតែមានវត្តមានវត្តមានអ្នកទាំងពីរជានិច្ច ។