ជាង​១០ឆ្នាំ​ក្នុង​សិល្បៈ គៀត សុវណ្ណា​ឡាង នៅតែមិនហ៊ាន​ថត​ឈុត​ឆាក​សិចស៊ី ទោះបីជា​ឱ្យតម្លៃ​ខ្លួន​ខ្ពស់​ប៉ុណ្ណា

ជាង ១០ ឆ្នាំក្នុងវិស័សម្តែង តារាសម្តែង គៀត សុវណ្ណាឡាង នៅតែប្រកាន់ជំហររបស់ខ្លួនមិនថតឈុតសិចស៊ី អោបថើប ជាមួយតួប្រុសណាម្នាក់ទេ បើទោះបីជាអ្នកដឹកនាំរឿងឱ្យតម្លៃខ្លួននាងខ្ពស់យ៉ាង នាងបដិសេធមិនទទួលថតឡើយ ។

គៀត សុវណ្ណាឡាង ធ្លាប់ជាតារាសម្តែងលេចធ្លោមួយរូបកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែមួយរយៈពេលចុងក្រោយនេះនាងពុំបានបង្ហាញស្នាដៃថ្មីណាមួយគួរឱ្យចាប់អារម្មណ៍នោះទេ រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា នាងមិនចង់សន្សំប្រាក់កាសល្អិតក្នុងវិស័យនេះទៀតទេ ដូច្នេះហើយទើបនាងងាកទៅបើកអាជីវកម្មជំនួសវិញ ។
ទោះជាយ៉ាងនេះក្តី ជួបជាមួយ គៀត សុវណ្ណាឡាង កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា បើទោះបីជានាងរវល់ការងាររកស៊ីផ្ទាល់ខ្លួនក្តី តែនាងនៅតែបន្តអាជីពសិល្បៈដូចដើម បើមានឱកាសនាងនៅតែទទួលថតរឿងដូចមុន ហើយឆាប់ៗខាងមុខ នាងត្រៀមនឹងលេចមុខក្នុងរឿងដុំឱ្យផលិតកម្មក្នុងស្រុកជាច្រើនផងដែរ ។
ជាមួយនិងការប្រកាសត្រៀមខ្លួនបង្ហាញមុខក្នុងរឿងថ្មី គៀត សុវណ្ណាឡាង ក៏បានបដិសេធមិនទទួលថតរឿងណាដែលសិចស៊ី ឬ អោបថើបជាមួយបុរសណាទាំងអស់ បើទោះបីជាគេហ៊ានឱ្យតម្លៃខ្លួនាងខ្ពស់យ៉ាងណា ក៏នាងមិនទទួលថតដែរ ។

នេះជាលើកដំបូងហើយដែល គៀត សុវណ្ណាឡាង និយាយពីអារម្មណ៍ពិតរបស់ខ្លួនប្រាប់ទៅកាន់មហាជន នាងបដិសេធបែបនេះគឺដោយសារមិនចង់ឱ្យមានបញ្ហាជាមួយគូស្នេហ៍របស់ខ្លួន ដូចដឹងស្រាប់ហើយថា ច្រើនឆ្នាំក្នុងសិល្បៈនាងបានថែរក្សាកេរ្តិ័ឈ្មោះបានយ៉ាងល្អ ៕