ថ្មីៗនេះវិដេអូ ល្អហួស និង ព្រះនាងតូច ជេនណា រួមគ្នាផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញនៅលើទឹកដីប្រទេសចិន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ។

យុវតី ល្អហួស មិនត្រឹមតែមានសមត្ថភាពក្នុងការច្រៀងនិងសម្តែងប៉ុណ្ណោះទេ នាងថែមទាំងអាចរាំរបាំអប្សរាខ្មែរបានយ៉ាងល្អនៅក្បែរផ្ទាំងទឹកកកដែលត្រជាក់ខ្លាំង ។
ក្រៅពីបានរាំរបាំអប្សរានៅលើទឹកដីដ៏សែនត្រជាក់រួច ល្អហួស ក៏បានបង្ហើរសំនៀងជាមួយតារាចម្រៀងចិនល្បីឈ្មោះមួយរូបផងដែរ ។ បន្ទាប់ពីចប់កម្មវិធី ល្អហួស និង ព្រះនាងតូច ជេនណា បានថតរូបរួមគ្នាជាអនុស្សាវរីយ៍យ៉ាងស្រស់ស្អាតបំផុត ។
តាមរយៈវិដេអូដែល ល្អហួស បានបង្ហោះរួមជាមួយសារថាដ៏សែនមានន័យថា « ស្រឡាញ់ដោយក្តីគោរព ព្រះនាងតូច ជេនណា ពួកយើងនិងរួបរួមគ្នាក្នុងការលើកតំកើន ផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែមានឈ្មោះល្បីល្បាញទៅកាន់ពិភពលោក ចង្កឹះមួយបាច់ គេកាច់មិនបាក់ » ។
គួរបញ្ជាក់ផងដែរថា ល្អហួង និង ព្រះនាងតូច ជេនណា ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីរំលឹកចំណងមិត្តភាពខ្មែរចិន ក្នុងកម្មវិធី « Dream of Winter Global Promotional Campaign » និងទទួលបានពានរង្វាន់នៃការផ្សព្វផ្សាយនូវតំបន់ទេចរណ៍នេះ ។ ឆ្លៀតក្នុងឱកាសនោះព្រះនាងតូច ជេនណា ក៏បានចូលរួមអបអរសាទរដល់ ល្អហួស ដែលបានថតវិដេអូ បង្ហាញនូវរបាំអប្សរានៅលើព្រិលទឹកក ទទួលបានការគាំទ្រយ៉ាងច្រើន ហើយជាសកម្មភាពដ៏ល្អវិសេសវិសាលក្នុងការចូលរួមចំណែកយ៉ាងធំមួយក្នុងការផ្សព្វផ្សាយវប្បធម៌ ខ្មែរទៅកាន់ឆាកអន្តរជាតិ ៕


